ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ជនសង្ស័យ​ ៤​នាក់​ប្រើប្រាស់​គ្រឿងញៀន​ទៅ​តុលាការ​ព្រឹក​ថ្ងៃ​ទី​ ៣​ខែ​កុ​ម្ភះ​នេះ

ភ្នំពេញ​៖ ​ជនសង្ស័យ​ ៤​នាក់​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​ នគរបាល​ខណ្ឌ​សែន​សុខ​ នឹង ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។​

​ជនសង្ស័យ​ទាំង ​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ ទី​១​ឈ្មោះ​ តែម​ ថុ​នា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ទី​២​ឈ្មោះ​ ព្រិច​ អំ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ទី​៣​ឈ្មោះ​ ធី​ ធួន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នឹង​ ទី​៤​ឈ្មោះ​ហ៊ុន​ ម៉ា​និ​ត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ អ្នក​ទាំង​៤​មានមុខរ​បរជា​ជាង​ផ្សារ​ដែក​ ស្នាក់​នៅ​ភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​ធ​សែន​ជ័យ​។​

​មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ប្រើប្រាស់​គ្រឿងញៀន​ទាំង​ ៤​នាក់​នេះ​គឺ​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ ​២០០៤​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ល្បាត​នៅ​ចំណុច​ខាងលើ​ ក៏​ឃើញ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ ១​គ្រឿង​ម៉ា​កអែរ​ប្លេ​ដ​ ពណ៌​សលាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1T-3431​ ឆ្លងកាត់​ហើយដោយ​មានការ​សង្ស័យ​ក៏​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន ​១​កញ្ចប់​តូច​នៅ​ជាប់​នឹង​ខ្លួន​ទើប​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​ ៕​
42(4)