ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដែល​ទើប​ដោះ​លែង​ចេញពី​ពន្ធនាគារ​

​ខេត្ត​ត្បូងឃ្មុំ​;​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជា​មុខសញ្ញា​ចាស់​ម្នាក់​ត្រូវ​បាន​កំលាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង​ថ្នាំ​ញៀន​៤​កញ្ចប់​ធំ​តូច​ ហើយ​មុខសញ្ញា​នេះ​ក៏​ទើប​និង​ដោះ​លែង​ពី​ពន្ធនាគា​ថ្មីៗ​ក្តៅ​ហុយៗ​នេះ​ដែរ​។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើរ​ឡើង​នៅ​ម៉ោង​៩,១៥​នាទី​យប់​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ខ​ណះ​ពេល​ កំលាំង​នគរបាល​រដ្ឋបាល​បុ​ស្ត៍​ ឃុំ​ជី​រោ​ទី​២​ចុះ​ធ្វើរ​រដ្ឋបាល​ចំហ​(​ឆែក​អាវុធ​ជាតិ​ផ្ទុះ​)​នៅ​តាម​ដងផ្លូវ​ ក្នុ​ភូមិសាស្ត្រ​ ភូមិ​ស្រែ​សៀម​ ឃុំ​ជី​រោ​ទី​២​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​

​លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ សួ​ស​ ស៊ា​ង​លី​ បាន​ប្រាប់​ឲ​ដឹង​ថា​ ស្ថិត​ក្រោម​ការ​យកចិត្តទុកដាក់​ដឹកនាំ​របស់​ លោក​ឧត្តមសេនីយ៍​ស្នងការ​ ម៉ៅ​ ពៅ​ លោក​បាន​ដាក់​ចេញ​នូវ​ផែនការ​ក៏​ដូច​បទបញ្ជារ​យ៉ាង​តឹង​រឹង​ ដល់​ការិយាល័យ​ជំនាញ​និង​គ្រប់​អធិការ​ ស្រុក​ ក្រុង​ ទាំងអស់​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​តែ​ធ្វើ​រការ​ស្រាវជ្រាវ​តាមដាន​ត្រួតពិនិត្យ​ និង​បង្ក្រាប​ឲ​ខាន​តែ​បាន​នូវ​រាល់​បទល្មើស​គ្រប់​រូបភាព​ពិសេស​បទល្មើស​គ្រឿង​ញៀណ​ នៅ​ក្នុង​ដែន​សម្មត្ថកិច្ច​របស់​ខ្លួន​ ហើយ​ចាប់តាំងពី​ចុងឆ្នាំ​២០១៤​រហូត​មក​ដល់​ដើមឆ្នាំ​២០១៥​នេះ​និង​ ជាក់ស្តែង​នៅ​ពេល​នេះ​យើង​បាន​ ធ្វើ​រការ​ឃាត់ខ្លួន​នូវ​មុខសញ្ញា​ជនសង្ស័យ​បាន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ ខ​ណះ​ពេល​កំលាំង​យើង​ធ្វើរ​រដ្ឋបាល​ចំហ​ នៅ​លើ​ដងផ្លូវ​ ដែល​មានឈ្មោះ​ ឃន់​ សុខ​ឃី​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់​ភូមិ​ទន្លេ​បិទ​លើ​ ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​នោះ​កំលាំង​នគរបាល​ធ្វើ​រការ​ឆែកឆេរ​ក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៍​ស​ ចំនួន​៤​កញ្ចប់​(​ធំ​២​តូច​២)​បិត​នៅ​ក្នុង​ឃ្លប់​ម៉ូតូ​ចំហៀង​ខាងស្តាំ​ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​។​

​លោក​ក៏​បាន​បញ្ជាក់​ឲ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចាស់​ដែល​ទើប​ដោះ​លែង​ចេញពី​ពន្ធនាគា​៕​វ​ណ្ណះ​

unnadeemed
unnadseweemed