ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ចាប់​មុខសញ្ញា​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ ៣​នាក់​នៅ​ច្បារ​អំពៅ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ ពាក់ព័ន្ធ​ករណី​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ ត្រូវ​បាន​កម្លាំង​ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២​ចាប់ខ្លួន​ និង​ដកហូត​បាន​ថ្នាំ​ញៀន​៣​កញ្ចប់​តូច​ ឧបករណ៍​សម្រាប់​ជក់​ និង​សម្ភារ​មួយ​ចំនួន​ទៀត​ ។​

​ ករណី​ចាប់​មុខសញ្ញា​ចែកចាយ​និង​សេព​ថ្នាំ​ញៀន​ខាងលើ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​គ្មាន​លេខ​ ផ្លូវលំ​ ក្រុម​១៥​ ភូមិ​ដើម​ ចាន់​១​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ ជនសង្ស័យ​មាន​ ទី​1-​ឈ្មោះ​ ទេស​ វិសុទ្ធ​ ភេទ​ប្រុស​ អាយុ​27​ ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​ គ្មាន​លេខ​ ផ្លូវលំ​ ក្រុម​15​ ភូមិ​ដើម​ចាន់​1​ សង្កាត់​ច្បារ​អំពៅ​2​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ជាប់​ពាក់ព័ន្ធ​ករណី​ ជួញដូរ​ ធ្លាប់​ជាប់​ពន្ធនាគារ​2​ឆ្នាំ​ ពី​បទ​បង្ក​របួស​ស្នាម​ ,​ទី​2-​ឈ្មោះ​ តាំង​ គូ​ ភេទ​ប្រុស​ អាយុ​21​ ឆ្នាំ​ មាន​ ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ ផ្លូវលំ​ក្រុម​15​ ភូមិ​ដើម​ចាន់​1​ សង្កាត់​ច្បារ​អំពៅ​2​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ ភ្នំពេញ​ ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ ធ្លាប់​ជាប់​ពន្ធនាគារ​3​ឆ្នាំ​ពី​បទ​ប្លន់​ និង​ទី​3​ ឈ្មោះ​ សួន​ វី​រិះ​ ភេទ​ប្រុស​ អាយុ​ 25​ ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​តា​ងូវ​ សង្កាត់​និ​រោ​ន៍​ ជាប់​ពាក់​ប្រើប្រាស់​ថ្នាំ​ញៀន​ ។​

​ ក្នុង​ការ​ចាប់ខ្លួន​នេះ​ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​ ថ្នាំ​ញៀន​ចំនួន​3​កញ្ចប់​តូច​ ឧបករណ៍​ប្រើ​ ប្រាស់​ថ្នាំ​ញៀន​មួយ​មួយ​ចំនួន​ និង​ប្រាក់​ ចំនួន​ 1០0000៛​ (​ដប់​ម៉ឺន​រៀល​)​ ។​

​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ ត្រូវ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ សណ្តោស​

Sandos002-(1)

Sandos002


ចែករំលែក៖