ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​បញ្ជូន​ខ្លួន​តៃកុងរថយន្ដ​បើក​បុក​អង្គរក្សស្លាប់មកតុលា​ការ

ភ្នំពេញ៖ នគរបាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី​១៣ ខែធ្នូ នេះ​​បញ្ជូនខ្លួន​តៃកុង​រថយន្ដ​ម្នាក់​មក​អយ្យការអម​សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធ​បើក​រថយន្ដ​បុក​បុរស​ស្លាប់​នៅ​សង្កាត់គងនយ ខណ្ឌ​ដង្កោ ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ច​បាន​ឱ្យ​ដឹងថាបុរស​ជា​តៃ​កុង​រថយន្ដ​មាន​ឈ្មោះ សាយ ពិស អាយុ​២១ឆ្នាំ មុខរបរ បើក​រថយន្ដ ស្នាក់នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ ។ ចំណែក​ជន​រងគ្រោះ​មាន​ឈ្មោះ យូ ដារ៉ា ២០ ឆ្នាំ មុខរបរ អង្គរក្ស មានទីលំនៅ​ភូមិ​ព្រែក​ម៉េង ឃុំ​ស្ដុះ​ ស្រុក សំរោងទង់ ខេត្ដ​កំពង់​ស្ពឺ ។

NKD-36x6_outline

គួរ​រំលឹក​ថា កាល​ពី​វេលា​ម៉ោង​៩៖​៣០នាទី​ថ្ងៃ​ទី១១ ខែ​ធ្នូ នៅចំណុច​ផ្លូវ​លេខ​២០A ភូមិ​គងនយ សង្កាត់​គងនយ ខណ្ឌ​ដង្កោ មាន​ករណីគ្រោះថ្នាក់​មួយ​រវាង​រថយន្ដ​បែន​ដឹក​ដីដែលពាក់​ផ្លាក​លេ​ខចង្កូត​ស្ដាំ​PP-1612 បុក​ជា​មួយ​ម៉ូតូ​ម៉ាក NEX​ពណ៌ទឹក​ប្រាក់ ពាក់​ផ្លាក​លេខ​1E-988​8ប​ណ្ដា​ល​​ ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅកន្លែងភ្លាមៗ ៕ ចេស្តា