ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្តិ៍​វាល​វង់​ឃាត់​ខ្លួន​ជន​សង្ស័យ​គាស់​ផ្ទះ​បាន​ម្នាក់

ភ្នំពេញ​ ​៖ នគរបាល​ប៉ុស្តិ៍​វាល​វង់​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​មុខ​សញ្ញា​គាស់​ផ្ទះ​ ​ប្រជា​ពលរដ្ឋ​ម្នាក់​ ​បន្ទាប់​ពី​ជន​សង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​រួច​ ​ក៏​គេច​ខ្លួន​បាន​មួយ​រ​យៈ​ ​។

ករណី​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៤និង​៥០នាទី​ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​២៨ ខែ​មក​រា​ ​ឆ្នាំ​២០១៥ នៅ​ម្តុំ​បុរី​កីឡា​ ​ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ​ខណ្ឌ​៧មក​រា​ ​។ ជន​សង្ស័យ​ឈ្មោះ​អ៊ុ​ង​ ​ចំ​រើ​ន​ ​អាយុ​២៧ឆ្នាំ​ ​ស្នា​ក់​នៅ​ម្តុំ​បុរី​កីឡា​ ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​ឈាន​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​គឺ​សមត្ថ​កិច្ច​បាន​តាម​ដាន​មុខ​សញ្ញា​ចាស់​នេះ​ក្នុង​មូល​ដ្ឋា​នខា​ង​លើ​ ​ស្រាប់តែ​មក​ដល់​ថ្ងៃ​កើត​ហេតុ​ជន​សង្ស័យ​បាន​ដើរ​មក​ម្តុំ​បុរី​កីឡា​ ​ពេល​នោះ​សមត្ថ​កិច្ច​បាន​ប្រទះ​ឃើញ​ក៏​ឃាត់​ខ្លួន​បាន​តែ​ម្តង​ ​។

គួរ​រំលឹក​ថា​ ​ជន​សង្ស័យ​និង​បក្ខ​ពួក​គេ​ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជា​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មក​រា​ ​ឆ្នាំ​២០១៥ នៅ​ម្តុំ​ផ្ទះ​លេខ​១០DE0​ ​ផ្លូវ​លេខ​២១៣ ភូមិ​៦ ក្នុង​សង្កាត់​វាល​វង់​ ​ដោយ​យក​បាន​ម៉ូ​តូ​២គ្រឿង​ ​។ ពេល​យក​ម៉ូ​តូ​បាន​ហើយ​ជន​សង្ស័យ​ទាំង​២នាក់​បាន​ជិះ​ម៉ូ​តូ​ម្នាក់​១គ្រឿង​ដើម្បី​គេច​ខ្លួន​ ​ប៉ុន្តែ​បាន​ប្រទះ​នឹង​សមត្ថ​កិច្ច​ដែល​ល្បាត​ក្នុង​មូល​ដ្ឋា​ន​ធ្វើ​ឲ្យ​ជន​សង្ស័យ​ភ័យ​ក៏​ជិះ​ចែក​ផ្លូវ​គ្នា​ ​។ ពេល​នោះ​ជន​សង្ស័យ​អ៊ុ​ង​ ​ចំ​រើ​ន​ ​ក៏​ផ្តួ​ល​ម៉ូ​តូ​ដែល​ខ្លួន​លួច​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ​។ រហូត​មក​ដល់​ថ្ងៃ​កើត​ហេតុ​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​បាន​ពេល​ឃើញ​ជន​សង្ស័យ​ខាង​លើ​ក៏​ឃាត់​ខ្លួន​បាន​តែ​ម្តង​ ​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បញ្ជូន​មក​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​៧មក​រា​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ​និង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​បក្ខ​ពួក​គេ​ដើម្បី​យក​មក​ផ្ត​ន្ទា​ទោស​តាម​ច្បាប់​ ​៕

a6z5xuef