ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ព្រហ្មទណ្ឌ​ស្រាល​ចាប់ខ្លួន​ជនសង្ស័យ​តាម ​ដីកា​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន ​និង ​លួច​កាច់ក​សោ​ម៉ូតូ​

ខេត្តកំពង់ចាម​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន ​ខេត្តកំពង់ចាម​ តាម​ដីកា​បង្គាប់​ឲ​ចាប់ខ្លួន ​373​ របស់​លោក​ គង់​ ច័ន្ទ​ខេ​ម​រិ​ន្ធ​ ចៅក្រម​សើ​ុ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកំពង់ចាម​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ការ​ចាប់ខ្លួន​នេះ​ធ្វើរ​ឡើង​កាលពី​ម៉ោង ​៩​ និង ​៣០ ​នាទី​យប់​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ ​ត្រង់​ចំណុច​ខាង​មុខ​ភោ​ជនី​ដ្ឋា​ន​ កោះត្រល់​ ក្នុងភូមិ​-​ឃុំ​ទន្លេរ​បិទ​ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​

នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​ អ៊ឹម​ ស៊ា​ង​ឌី​ ដែល​ដឹកនាំ​ប្រ​តិ​បត្ត​ការ​នេះ​បាន​ឲ​ដឹង​ថា​ ជន​ដែល​ចាប់​ខាងលើ​មានឈ្មោះ​ ស៊ិន​ ច​ន្ថា​ហៅ​ជ្រុ​យ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ទីកន្លែង​កំនើត​ ភូមិ​ទី​៦​ សង្កាត់​វាលវង់​ ក្រុង​-​ខេត្តកំពង់ចាម​ ទីលំនៅ​ភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​-​ខេត្តកំពង់ចាម​។​

តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​បាន​ឲ​ដឹង​ថា​ ជន​ត្រូវ​ចោទ​ពី​បទ​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី ​១១​ ខែតុលា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ភូមិ​ទី​១​ សង្កាត់​វាលវង់​ ក្រុង​-​ខេត្តកំពង់ចាម​ ហើយ​ជន​នេះ​បាន​រត់គេច​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​ចាប់ខ្លួន​នេះ​។​

​លោក​ អ៊ឹម​ ស៊ា​ង​ឌី​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ជន​នេះ​ក៏​ជាប់​ពាក់ព័ន្ធ​ នឹង​ លួច​កាច់​សោករ​ម៉ូតូ​ពី​ពលរដ្ឋ​ កន្លង​មក​ដែរ​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​។​

បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​កំពុង​រៀបចំ​នីតិវិធី​បញ្ជូន​តុលាការ​ដាក់​ពន្ធនាគារ​ ៕
eypiuogs

1cqpt4ka