ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុកបាធាយឃាត់ខ្លួនម្នាក់​ ពីបទលួចលាក់​អាវុធខុសច្បាប់នៅក្នុងផ្ទះ

ខេត្ត​កំពង់ចាម​ ៖​ កំលាំងជំនាញព្រហ្មទណ្ឌខេត្ត និង​កំលាំងអធិការដ្ឋាននគរបាលស្រុកបាធាយដឹកនាំដោយលោកវរៈសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែននគរបាលព្រហ្មទណ្ឌខេត្តបានចុះធ្វើការឆែកឆេរឈានដល់ការឃាត់ខ្លួនបុរសម្នាក់​ រួមជាមួយ​កាំភ្លើង​មួយដើម​។

ការចុះ​ឆែក​ឆេរ​ក្រោមការសម្រប​សម្រួល​លោកហួត វុទ្ទីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨​ ។

លោកវរៈសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែននគរបាល​ព្រហ្មទណ្ឌខេត្តបានអោយដឹងថា​ ការចុះឆែកឆេរធ្វើឡើង​ នៅ​ផ្ទះរបស់ឈ្មោះ គីម គិន ភេទ​ប្រុស​ អាយុ​៥៦ឆ្នាំ​ នៅ​ភូមិអណ្តូងស្នាយ​ ឃុំជើងងព្រៃ​ ស្រុកបាធាយខេត្តកំពង់ចាម

NKD-36x6_outline

ជាលទ្ធផល​ កម្លាំង​ចាប់យកអាវុAk​មួយដើមផលិតនៅប្រទេសសូវៀត លេខ3494 បង់1 គ្រាប់42គ្រាប់ គ្រាប់45ចំនួួន6គ្រាប់ និងគ្រាប់បែកដៃចំនួន2គ្រាប់(ផលិត​នៅប្រទេសសូវឿត ។

ជនសង្ស័យដែលជាម្ចាស់ផ្ទះឈ្មោះគីម គិនបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីធ្វើការ​ សាកសួរបំពេញសំណុំរឿងតាមនិតិវិធី​ ៕​ វណ្ណៈ