ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​កំពង់ត្រឡាច​ ឆែក​អាវុធ​ជាតិ​ផ្ទុះ​ រក​ឃើញ​ចោរលួច​ម៉ូតូ​​បាត់​ជាង​១​ខែ​មុន​ ចាប់​បាន​៣​នាក់​

​ខេត្តកំពង់ឆ្នាំង​ ៖​ ជនសង្ស័យ​៣​នាក់​ ដែល​ក្រុម​ចោរលួច​ម៉ូតូ​ ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ខណៈ​ដែល​សមត្ថកិច្ច​ចុះ​ឆែក​អាវុធ​ ជាតិ​ផ្ទុះ​នៅ​តាម​ផ្លូវ​ ក្នុង​មូលដ្ឋាន​របស់​ស្រុក​កំពង់ត្រឡាច​ រក​ឃើញ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ ដែល​ប្រជាពលរដ្ឋ​បាន​បាត់​កាលពី​ជាង​១​ខែ​មុន​ ។​

​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ គឺ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ ភូមិ​សាលា​លេខ​ប្រាំ​ ឃុំ​អូរ​ប្ញ​ស្សី​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ។​

​ ​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​ លោក​ ហ៊ុ​ល​ វាសនា​ បានអោយ​ដឹង​ថា​ ជន​ សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ ១.​ឈ្មោះ​ ស៊ុន​ វិសាល​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ២.​ឈ្មោះ​ ពិន​ មាន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ និង​ទី​៣.​ឈ្មោះ​ សន​ បូ​រិ​ន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ សង្ស័យ​ទាំង​៣​នាក់​នេះ​ រស់នៅ​ក្នុងភូមិ​ធ្នុង​ ឃុំ​អូរ​ប្ញ​ស្សី​ ស្រុក​កំពង់ត្រឡាច​ ។​

​ ​លោក​អធិការ​បានអោយ​ដឹង​ទៀត​ថា​ នៅ​យប់​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​ នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ដាក់​កម្លាំង​ចុះ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ នៅ​ភូមិ​សាលា​លេខ​ប្រាំ​ ឃុំ​អូរ​ប្ញ​ស្សី​ ស្រុក​កំពង់ត្រឡាច​ ក្នុង​ពេល​ឆែកឆេរ​នោះ​បាន​ឃាត់​យុវជន​២​នាក់​ ឈ្មោះ​ ពិន​ មាន​ និង​ ឈ្មោះ​ សន​ បូ​រិ​ន​ ដែល​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ ។​ នៅ​ពេល​ដែ​សមត្ថកិច្ច​ ឃាត់​ដើម្បី​សាក​រក​ឯកសារ​ម៉ូតូ​ អត់​មាន​ គឺ​ខ្លួន​ខ្ចី​គេ​ជិះ​ ក៏​ពិនិត្យ​មើល​ម៉ូតូ​ ទើប​ដឹង​ថា​ ម៉ូតូ​នេះ​ របស់​ម្ចាស់​ឈ្មោះ​ សុខ​ សុផល​ រស់នៅ​ភូមិ​អ្នកតា​ហាង​ ឃុំ​កំពង់ត្រឡាច​ ដែល​បាន​ បាត់​ជាង​១​ខែ​មុន​ ។​ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួច​មក​ ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ សុខ​ វិសាល​ ដែល​ជា​អ្នក​លួច​ម៉ូតូ​ ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ អ្នកតា​ហាង​ ។​

​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ​ សុខ​ វិសាល​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​លួច​ ម៉ូតូ​នេះ​ពិតប្រាកដ​មែន​ ដោយឡែក​២​នាក់​ទៀត​ មិន​ពាក់ព័ន្ធ​នោះ​ទេ​ ។​ នៅ​ពេល​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរ​ បាល​ខេត្តកំពង់ឆ្នាំង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ ច​ន្ថា​

Chantha001-(1)

Chantha001