ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​ព្រៃឈរ​ចាប់ខ្លួន​បង ធំ​ដើរ​អុកឡុក​វាយ​គេឯង​ក្នុង​ពិធីបុណ្យ​មាន សម្តែងល្ខោន​តាម​ភូមិ​បញ្ជូន​ទៅ​តុលាការ

ខេត្តកំពង់ចាម​ ៖​ នគរបាល​ស្រុក​ព្រៃឈរ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​គេ​ជា​ច្រើន​នាក់​ ដែល​បាន​យក​ដប​ស្រា​វាយ​ក្បាល​គេ​បែក​ក្នុង​កម្មវិធី​បុណ្យ​ក្នុងភូមិ​ដែល​មាន​សម្តែង​សិល្បៈ​ល្ខោនបាសាក់​៣​យប់​៣​ថ្ងៃ​។​

​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើរ​បន្ទាប់​ពី​ពួក​គេ​ធ្វើរ​សកម្មភាព​ភ្លាមៗ​នៅ​ម៉ោង​ ១១​និង​ ៤៦ ​នាទី​យប់​ថ្ងៃ​ទី​ ២​ ខែកុម្ភៈ​ ឆ្នាំ ​២០១៥​ នៅ​មុខ​រោងល្ខោន​ក្នុង​កម្មវិធី​បុណ្យ ​៣​យប់​ ៣​ថ្ងៃត្រង់​ចំណុច​វាលស្រែ​ខាងជើង​វត្ត​គរ​ ក្នុងភូមិ​-​ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​

ប្រភព​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​កើតហេតុ​ខាងលើ​ជនសង្ស័យ​ដៃដល់​ឈ្មោះ​ តិ​ល​ ចាន់​ណា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ និង​បក្សពួក​ រស់នៅ​ភូមិ​តាកែវ​ ឃុំ​គរ​ ស្រុក​ព្រៃឈរ​ បាន​យក​ឧបករណ៍​រឹង​ (​ដប​ស្រា​) ​វាយ​ទៅ​លើរ​ជន​រង​គ្រោះ​ឈ្មោះ​ ឈុំ​ ថា​ត​ ភេទ​ប្រុស​ អាយុ​២៣ ​ឆ្នាំ​រស់នៅ​ភូមិ​ក្រសាំង​ ឃុំ​ក្រូច​ ស្រុក​ព្រៃឈរ​ ចំ​ត្រចៀក​ខា​ស្តាំ​បណ្តាល​ឲ​បែកចេញ​ឈាម​។​ ក្រោយ​កើតហេតុ​សម្មត្ថកិច្ច​នគរបាល​ស្រុក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ម្នាក់​ខាងលើ​ ចំណែក​បក្ខពួក​គេ​ឯទៀត​បាន​រត់គេច​ខ្លួន​អស់​។​

សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ក្រុម​ជន​ដៃដល់​ខាងលើ​កន្លង​មក​ឲ្យ​តែ​មានកម្ម​វិធី​ ជប់លាង​ រៀប​ការ​ បុណ្យ​ទាន​ រាំរែក​ សម្តែង​សិល្បៈ​នៅ​ក្នុងភូមិ​-​ស្រុក​តែងតែ​ដើរ​អុកឡុក​វាយ​កាប់​ចាក់​គេឯង​ ចង់​និយាយ​ថា​ពួក​គេ​គឺជា​ក្រុមបងធំ​បង​តូច​ក្នុងភូមិ​។​

សមត្ថកិច្ច​បញ្ជាក់​ថា​ ករណី​នេះ​ ជន​ដៃដល់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ចំណែក​បក្ខពួក​របស់​គេ​កំពុង​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ផង​ដែរ​ ៕
uxjw3k2w

rcjcp55x

wd0090g3