ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​ចុះ​បង្ក្រាប​កន្លែង​ម៉ាស្សា​២​កន្លែង​ឃាត់ខ្លួន​ស្ត្រី​វៀតណាម​​៨​នាក់

ខេត្តបាត់ដំបង​ ៖ ​ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​ចាប់​បញ្ជូន​ទៅ​កាន់​អគ្គ​យ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ជាប់​ពាក់ព័ន្ធ​និង​ការ​ ឆ្លង​ដែន​ខុសច្បាប់​ ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​

​បន្ទាប់​ពី​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​បាន​ចេញ​ប្រតិបត្តិ​ ការ​បង្ក្រាប​ ទីតាំង​ បើក​ម៉ាស្សា​របស់​ជនជាតិ​វៀតណាម​ចំនួន​២​កន្លែង​នៅ​ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ កាល​ ពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

ប្រតិបត្តិការ​របស់​នគរបាល​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​ទៅ​លើ​ជនអន្តោប្រវេសន៍​ខុស​ ច្បាប់​គ្រា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ​កំពុង​តែ​រិ​ត​បណ្តឹង​ទៅ​លើ​ជនជាតិ​បរទេស​គ្រប់​ជាតិ​សាសន៍​ដែល​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ខុសច្បាប់​។​

លោក​វរសេនីយ៍ឯក​ វរសេនីយ៍ឯក​ អឿ​ន​ សា​រុន​ ស្នងការ​រង​ទទួល​ការងារ​អន្តោ​ ប្រវេសន៍​ខេត្តបាត់ដំបង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​ចាប់​ឃាត់ខ្លួន​ស្ត្រីជន​ ជាតិ​វៀតណាម​ទាំង​ ២​កន្លែង​នៅ​ស្រុក​កំ​រៀង​បន្ទាប់​ពី​សមត្ថកិច្ច​ ទទួល​រាយការណ៍​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​ថា​ស្ត្រី​ជនជាតិ​វៀតណាម​ទាំងនោះ​មក​ស្នាក់​នៅ​និង​ប្រកប​មុខរបរ​បើកហាង​ម៉ា​ ស្សា​នៅ​ទីនោះ​។​

លោកស្នងការ​រ​រង​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ សមត្ថកិច្ច​ចុះ​ឆែកឆេរ​ទីតាំង​បើកហាង​ម៉ាស្សា​ទាំង​២​ទីតាំង​របស់​ស្ត្រី​ជនជាតិ​វៀតណាម​ មុន​ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ វៀត​ទាំងអស់​១១​នាក់​។​ក្នុង​នោះ​សមត្ថកិច្ច​ត្រួតពិនិត្យ​លិខិត​ស្នាម​រក​ឃើញ​ថា​មាន​ស្ត្រី​ជនជាតិ​ វៀតណាម​ចំនួន​៨​នាក់​គ្មាន​លិខិត​ស្នាម​និង​ចំនួន​៣​នាក់​ទៀត​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ ។​

នៅ​ពេល​នោះ​សមត្ថកិច្ច​ដោះ​លែង ​ស្ត្រី​ជនជាតិ​វៀតណាម​ ៣​នាក់​ត្រឡប់​ទៅ​វិញ​ ចំណែក​ ៨​នាក់​ ទៀត​ត្រូវ​បាន​កសាង​សំណុំ​ឯកសារ ​និង​បញ្ជូន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​ មហាផ្ទៃ​ ដើម្បី​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​៕

28

26

27