ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល ចុះបង្ក្រាប ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់និងសារធាតុញៀនព្រមទាំងវត្ថតាង

ខេត្តប៉ៃលិន៖ នគរបាលនៃអធិការស្រុកសាលាក្រៅ បានសហការជាមួយ កម្លាំងនគរបាលប៉ុស្ថិ៍ ឃុំស្ទឹងកាច់ ចុះបង្ក្រាបក្មេងទំនើង១ក្រុម ដែលជា មុខសញ្ញាចាស់ ពួនសម្ងំប្រើប្រាស់សារធាតុញៀននៅក្នុងចម្ងារតា ងែនមួយកន្លែង រួចក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងវត្ថតាងមួយចំនួន ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចំការតាងែន ភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១-ឈ្មោះ ឡុក ភីលាភ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិអូរតាពុក សង្តាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ទី២-ឈ្មោះ សើ សង្ហា អាយុ ១៦ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ទី៣-ឈ្មោះ សើ ពេជ្រ អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បសន្នរស់នៅផ្សារប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ទី៤-ឈ្មោះ សុះ អាហ្សីស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិផ្សារប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ែលិន។ ជនសង្ស័យទាំងអស់ សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន ។

សមត្ថកិច្ចក៏បានដកហូតបានវត្ថុតាងរួមមាន: ម្សៅក្រាមព៌ណ សថ្លា (ម៉ាទឹកកកICE) ចំនួន ០១កញ្ចប់តូច ទម្ងន់ស្មើនឹង០,០៤ក្រាម ។ ឧបករណ៍សម្រាប់ប្រើប្រាស់គឿងញៀន អំពូលទែម៉ូមែត០១ ដែកកេះ០១ ករណីខាងលើ កម្លាំងជំនាញ កំពុងសាកសួរ និងកសាងសំណុំតាមច្បាប់ ។ ស សារ៉េត