ព័ត៌មានទាន់ហេតុការណ៍៖

នគ​បាល​ខណ្ឌ​សែន​សុខ ​ឃាត់ខ្លួន​មនុស្ស​២​នាក់​ ដកហូត​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​

​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​រួប​គេ​ទាំង​២​នាក់​បាន​រក្សា​នូវ​សារធាតុ​ញៀន​ជាប់​ខ្លួន​ដោយ​ខុសច្បាប់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០០​នឹង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​បេតុង​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទី​១​ឈ្មោះ​ប៉ុក​ ណា​ក់​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុ​របរ​ រត់​ម៉ូតូឌុប​ ស្នាក់​នៅ​ ផ្ទះ​លេខ​៣៣០​ ផ្លូវលំ​ ភូមិ​សំបុកចាប​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ និង​ទី​២​ឈ្មោះ​សាន​ មេត្តា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ ជាងសំណង់​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភ​មិ​ម័​ល​ សង្កាត់​ ខណ្ឌដង្កោ​ ។​

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ទាំង​២​នាក់​ គឺ​កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​ល្បាត​នៅ​ចំណុច​ខាងលើ​ហើយ​បាន​ ឃើញ​ជន​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​គួរ​ឲ​សង្ស័យ​ជា​សមាសភាព​មិនល្អ​ក៏​ឃាត់ខ្លួន​ដើម្បី​ឆែកឆេរ​ ស្រាប់តែ​ក៏​រក​ឃើញ​ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​២​ក​ញ្ចា​ប់​ទើប​ឃាត់ខ្លួន​តែ​ម្តង​ ។​

​សមត្ថកិច្ច​បាន​ឲ​ដឹង​ថា​ សំភារ​ដកហូត​នៅ​ពេល​នោះ​រួម​មាន​ថ្នាំ​ញៀន​ចំនួន​២​ក​ញ្ចា​ប់​តូច​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​ស្ពា​ក​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BL.4759​ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពី​នាក់​រួម​នឹ​វត្ថុ​តាង​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ឃាត់ខ្លួន​សាកសួរ​និង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

img-20150117-wa0007