ព័ត៌មានទាន់ហេតុការណ៍៖

នរណាថា ទឹកខ្មៅអាចលុបបាននោះជាចេតនាចង់បំផ្លាញការបោះឆ្នោត

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានព្រមានធ្ងន់ៗទុកជាមុនថាចំពោះជនណាដែលចេញមុខអះអាងថា ទឹកខ្មៅអាចលុបជ្រះនៅថ្ងៃបោះឆ្នោត គឺ គ.ជ.ប.​ហៅជននោះថាជាអ្នកដែលចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា ។

ក្រោយបញ្ចប់ការបង្ហាញ និងសាកល្បង គុណភាពទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ លោក សុិក ប៊ុនហុក ប្រធាន គ.ជ.ប. បាន ព្រមានថា «ប្រសិនបើមានរូបភាពគេចង់ សាកល្បងអង្គការចាត់តាំងណាក៏ដោយ គេចាត់តាំងទៅធ្វើអ្វីដើម្បីបំផា្លញការបោះឆ្នោតនេះ ចាំមើលថា តើ គ.ជ.ប. នឹងចាត់ វិធានការតាមច្បាប់យ៉ាងម៉េច ហើយអង្គការ ចាត់តាំងហ្នឹងសម្រាប់ជួយដល់ការបោះឆ្នោត ឬបំផ្លាញការបោះឆ្នោត» ។

លោក ស៊ិក ប៊ុនហុក បានបន្ដថា «អ្នកដែលថាទឹកខ្មៅលុបមិនជ្រះឲ្យជ្រះនៅក្នុងថ្ងៃបោះឆ្នោតមានបំណង៣យ៉ាងគឺទី១-មានគំនិតចង់បន្លំចូលទៅបោះឆ្នោតច្រើនដង, ទី២-មានគំនិតមិនស្មោះត្រង់នឹងការបោះឆ្នោត ហើយចង់ទៅបោះឆ្នោតម្ដងទៀត និងទី៣-ធ្វើឲ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តដល់ការបោះឆ្នោត»។

NKD-36x6_outline

លោក ស៊ិក ប៊ុនហុក ប្រធានគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតបាន បង្ហាញវិធានការចំនួន៥ចំណុចដែលធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងគត់។ បើតាមប្រធាន គ.ជ.ប. វិធានការ៥ ចំណុចដែល គ.ជ.ប.បានដាក់ចេញដើម្បី ធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងនោះវាមានប្រសិទ្ធភាពខ្លាំងជាងការប្រើប្រាស់ទឹកខ្មៅទៅទៀត ព្រោះវិធានការនេះអាចឲ្យអ្នកក្លែងបន្លំជាប់ពន្ធនាគារនិង ពិន័យជាប្រាក់ទៀតផង ។

លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា វិធានការទាំង៥នេះបានធ្វើឲ្យបណ្ដាប្រទេសអន្ដរជាតិមួយចំនួនបានឯកភាពជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថែមទៀតផងដើម្បីមិនឲ្យមនុស្សម្នាក់បោះឆ្នោតបាន២ដង ហើយប្រសិនបើអ្នកណាដែលហ៊ានប្រថុយទៅបោះឆ្នោត២ដងនោះ ច្បាស់ជាខកខ្លួនហើយ ព្រោះវិធានការនេះមិនបណ្ដោយឲ្យបោះបានជាដាច់ខាត៕ ហេង សូរិយា