ព័ត៌មានទាន់ហេតុការណ៍៖

នរណាអនុញ្ញាតឱ្យសាងសង់សំណង់រឹងរំលោភច្បាប់លើដីមាត់សមុទ្រយ៉ាងដូច្នេះ?

ខេត្តព្រះសីហនុ ៖ ប្រភពពីពលរដ្ឋ អះអាងថា ខណៈអាជ្ញាធររឹតបន្តឹងការសាង សង់សំណង់គ្រប់ប្រភេទ ជាពិសេស សំណង់ដែលប៉ះពាល់ចំណីឆ្នេរបែរជាថៅកែផែទូកដ៏មានឥទ្ធិពលម្នាក់បានសាង សង់រំលោភច្បាប់ដែលគេសង្ស័យថា ប្រហែលជាគេអាងខ្នងទៅលើមន្ត្រីថ្នាក់ កំពូលរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ប៉ុន្តែ គេពុំដឹងថា មន្ត្រីណាមួយនោះទេ ។

ជុំវិញបញ្ហានេះ បណ្តាញសារព័ត៌មានយើងពុំអាចសុំការបំភ្លឺបាននៅឡើយទេ។ លោក អុី សុខឡេង អភិបាលក្រុង ព្រះសីហនុ បានបញ្ជាក់ថា ជុំវិញបញ្ហាការដ្ឋានសំណង់ដែលកំពុងសាងសង់នៅលើសមុទ្រនេះ លោកពុំបានដឹងទេចាំលោកឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យនិងបញ្ឈប់សកម្មភាព ព្រោះ តាមច្បាប់ដែលបានចែងពុំមានបុគ្គលណាម្នាក់អាចសាងសង់សំណង់រឹងមាំនៅលើសមុទ្របាននោះទេ ព្រោះឆ្នេរសមុទ្រ ស្ទឹង និងព្រែក គឺជាសម្បត្តិសាធារណៈ របស់រដ្ឋ ។

គួររំលឹកថា កន្លងទៅគេអះអាងថា អាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរខេត្តផងដែរបានធ្លាប់ចេញលិខិត ព្រមាននិងបញ្ឈប់ សកម្មភាពសាងសង់សំណង់រឹងមាំជាច្រើន កន្លែងនៅតាមឆ្នេរសមុទ្រនានាដែល មតិជាច្រើនដាក់ការ សង្ស័យថាមកពីមានការឃុបឃិតគ្នារវាងមន្ត្រីថ្នាក់មូលដ្ឋាន ( ភូមិ-សង្កាត់) ទើបពួកគេហ៊ានលួចសាងសង់បែបនេះដោយពួកគេប្រើរូបភាពបិទបាំង របង ស័ង្កសីពីខាងមុខដើម្បី បន្លំភ្នែក មន្ត្រីជំនាញ ។

គេសង្កេតឃើញទីតាំងសំណង់ដ៏ គឃ្លើនស្ថិតនៅត្រង់ចំណុចផ្លូវបំបែកចូល កោះព្រាប (ជាប់ផ្ទះពូចក់)ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុបាននិង កំពុងដំណើរការសាងសង់សំណង់យ៉ាង រឹងមាំដោយពុំមានច្បាប់ នេះបើយោងតាមប្រភពដែលទម្លាយចេញមន្ត្រីបានលួច ខ្សឹបថ្មីៗនេះ ៕ ហេង សូរិយា