ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីកាំកុងត្រូលចុះឆែកឆេរសិប្បកម្មផលិតនំប៉ាវ យីហោ គីមគីម១៦៨ លក្ខណៈអាថ៌កំំបាំង

ភ្នំពេញ ៖ ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីកាំកុងត្រូលមួយក្រុមបានចុះឆែកឆេរសិប្បកម្មផលិតនំប៉ាវ យីហោ គីមគីម១៦៨ មួយកន្លែងរបៀបជាលក្ខណៈអាថ៌កំំបាំង ព្រោះព្យាយាមលាក់បាំងព័ត៌មានមិនឲ្យបែកធ្លាយដល់អ្នកកាសែតឡើយ ពោលគឺគ្រាន់តែអ្នកយកព័ត៌មានសួរនាំ និងថតរូប ក៏ក្រុមនោះស្តីឲ្យ ហើយថាមិនមានរឿងអីទេ សូម្បីតែប៉ូលិសមូលដ្ឋាន ដែលចូលរួមសហការនោះ ក៏មានការលាក់បាំងដែរ ប្រហែលជាមានអីសិះស៊ុសត្រូវរ៉ូវជាមួយម្ចាស់សិប្បកម្មហើយមើលទៅ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវខាងសារិន ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

បើទោះបីយ៉ាងណា លទ្ធផលរបស់ក្រុមចម្រុះដែលចុះឆែកឆេរនោះ គេមិនត្រូវបានទំលាយឲ្យដឹងទេ ប៉ុន្តែបើតាមប្រជាជាពលរដ្ឋនៅបានឲ្យដឹងថា ការចុះឆែកឆេរក្នុងសិប្បកម្មផលិតនំប៉ាវនោះ គឺសង្ស័យ ថាការផលិតនាំប៉ាវមានសារធាតុគីមី ព្រោះក្រោយការឆែកឆេរ សមត្ថកិច្ចយកនាំប៉ាវមួយចំនួនទៅធ្វើតេស្តិ៍រកសារធាតុផ្សេងៗផងដែរ ។

ប្រភពបន្តថា សិប្បកម្មផលិតនាំប៉ាវយីហោ គីមគីម ១៦៨ នេះ ពីមុនមានទីតាំងនៅសង្កាត់ទួលសង្កែ តែដោយសារទីតាំងនោះត្រូវរុះរើជួសជុល ក៏មកជួលនៅទីតាំងខាងលើវិញ ។

យ៉ាងណាក៏ដោយអ្នកយកព័ត៌មានមិនអាចសុំការពន្យល់ពីសមត្ថកិច្ចចំរុះដែលចុះឆែកឆេរនោះបានទេ សូម្បីថតរូបភាព ក៏មិនឲ្យថតដែរ តែដឹងថា ប្រតិបត្តិការនោះ មានព្រះអាជ្ញាចូលរួមផងដែរ ប៉ុន្តែបានព្យយាមលាក់បាំងយ៉ាងខ្លំាង ៕ អរុណរះ