ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសរំលាយរដ្ឋសភាត្រៀមបោះឆ្នោតជាថ្មី

នៅថ្ងៃទី៦ ខែមេសា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក Najib Razak បានប្រកាស រំលាយរដ្ឋសភា ត្រៀមបោះឆ្នោតជាថ្មី។

មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិ ក្រោយកិច្ចប្រជុំពិសេសរបស់គណៈ រដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី Najib បានដាក់ សំណើ រំលាយរដ្ឋសភាឡើងទៅកាន់ព្រះ មហាក្សត្រ Sultan Muhammad V ហើយទទួលបានការយល់ព្រមពីព្រះមហាក្សត្រ។

នៅពេលនេះ សភានឹងត្រូវរំលាយនៅ ថ្ងៃទី៧ ខែមេសា ក្រោយមកគណៈកម្មការរៀបចំការបោះឆ្នោត នឹងត្រូវរៀបចំបោះ ឆ្នោតជ្រើសរើសតំណាងរាស្ត្រជាថ្មីក្នុង រយៈពេល៦០ថ្ងៃ។ ពលរដ្ឋម៉ាឡេស៊ី នឹងត្រូវទៅជ្រើសរើសតំណាងរាស្ត្រ២២២រូប ក្នុងសភា។

គណបក្សប្រជាជនម៉ាឡេឯកភាព UMNO ដែលជាគណបក្សដឹកនាំដោយ លោក Najib បានដឹកនាំម៉ាឡេស៊ីតាំងពី ប្រទេសនេះដណ្តើមបានឯករាជ្យ នៅឆ្នាំ ១៩៥៧ ។ នៅក្នុងការបោះឆ្នោតនាពេល ខាងមុខ នាយករដ្ឋមន្ត្រី Najib នឹងបន្តឈរ ឈ្មោះជាបេក្ខភាព នៅក្នុងការបោះឆ្នោត ដើម្បីប្រជែងជាមួយគណបក្សប្រឆាំង ដែលជាអតីតនាយករដ្ឋមន្ត្រី Mahathir Mohamad ។ លោក Mahathir Mohamad បានចាកចេញពីគណបក្ស កាន់អំណាច ទៅបង្កើតគណបក្សប្រឆាំង កាលពីឆ្នាំ ២០១៦ ។ លោក Mahathir Mohamad មានវ័យ៩២ឆ្នាំ ហើយប្រសិនសិនបើជាប់ជានាយករដ្ឋមន្ត្រី នោះនឹងក្លាយជា មេដឹកនាំវ័យចំណាសបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។

NKD-36x6_outline

តាមគម្រោង ប៉ូលិសសន្តិសុខជាង ៦៤.០០០នាក់ ត្រូវបានដាក់ពង្រាយ នៅទូទាំងប្រទេសដើម្បីការពារសន្តិសុខនៅពេលបោះឆ្នោត ។ នៅពេលនេះដែរ កម្លាំងសន្តិសុខ កំពុង តែធ្វើការហ្វឹកហាត់ដើម្បីការពារសន្តិសុខប្រកបដោយប្រសិទ្ធភាពបំផុត ៕ ម៉ែវ សាធី