ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីរុស្ស៊ីប្រឈមនឹងការចុះចេញពីតំណែង

នាយករដ្ឋមន្ត្រីរុស្សុីលោក ឌីមេទ្រី មេដ វេដេវ ដែលជាអតីតប្រធានាធិបតីរងគំនាបយ៉ាងខ្លាំងពីពលរដ្ឋទាមទារឲ្យលោកចុះចេញ ពីតំណែងក្រោយពេលដែលបានទូន្មានសាស្ត្រាចារ្យណាដែលតូចចិត្តនឹងប្រាក់ខែទាបឲ្យទៅធ្វើការនៅកន្លែងផ្សេងទៅក្នុង គ្រាដែលសេដ្ឋកិច្ចជាតិកំពុងឆ្លងកាត់វិបត្តិពេញបន្ទុក ហើយកាលដែលនៅសល់តែ មួយខែកន្លះសោះដល់ថ្ងៃបោះឆ្នោតរើស រដ្ឋសភានីតិកាលថ្មី។

ពលរដ្ឋជាង១៦០.០០០នាក់ហើយ ដែលបានចុះហត្ថលេខាលើញត្តិទាមទារ ឲ្យលោក មេដវេដេវ លាលែងចេញពីមុខ តំណែង។ លោកនាយករដ្ឋមន្ត្រី មេដវេដេវ បានថ្លែងថា បើចង់រកលុយឲ្យបានច្រើននោះមានមិនខ្វះទេ កន្លែងដ៏ល្អបវរជាទី ដែលគេអាចរកលុយបានយ៉ាងលឿន ហើយគ្រាន់បើជាង។ លោកប្រមុខរដ្ឋា ភិបាលរុស្ស៊ីក៏បានបញ្ជាក់បន្ថែមថា សំណួរ បែបនេះឧស្សាហ៍ត្រូវគេចោទសួរមកខ្ញុំ ប៉ុន្តែរបរជាគ្រូបង្រៀនជាសាស្ត្រាចារ្យគឺជាឧបនិស្ស័យ។ បើនរណាត្រូវការរកលុយ ឲ្យបានច្រើននោះគឺមានរបរផ្សេងៗទៀតយ៉ាងច្រើនឧទាហរណ៍វិស័យជំនួញ។

ចំណែកសេចក្តីនៃញត្តិដែលបើកកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា សម្រាប់ ទទួលការចុះហត្ថលេខា ហើយគ្រាន់តែក្នុង ២ថ្ងៃសោះមានពលរដ្ឋបានចុះហត្ថលេខាជាង១៦ម៉ឺននាក់ទៅហើយៗលើកឡើងថារដ្ឋាភិបាលត្រូវតែដឹកនាំដោយមនុស្សដែល មានសមត្ថភាព មានចំណេះដឹង សុចរិត ហើយចេះខ្នះខ្នែងវាងវៃចំពោះប្រទេស ជាតិ ប៉ុន្តែឥឡូវស្ថានការណ៍ពិតគឺបញ្ច្រាសពីនេះសោះ។

តាមមតិហត្ថលេខីភាគច្រើនសម្តីលោក មេដវេដេវរំលេចឲ្យឃើញពីការពេបជ្រាយ បន្តុះបង្អាប់ថា បើគ្រូបង្រៀនដក់ជាប់ដោយ ឧបនិស្ស័យគឺគេអាចធ្វើការដោយសឹងមិនបាច់ទទួលប្រាក់ខែឬ? នេះជាការប៉ិនដោះ សាមែនរបស់បុគ្គលដែលអសមត្ថភាពក្នុងការងារខ្លួន។ ដោយហេតុថាសម្តីលោក មេដវេដេវ គឺប្រមាថលើគ្រូបង្រៀនទាំង អស់នៅរុស្ស៊ី បានជាយើងអំពាវនាវលោក ប្រធានាធិបតី ពូទីន ឲ្យដកប្រមុខរដ្ឋាភិបាល រូបនេះចេញពីតំណែងទៅ ៕ ម៉ែវ សាធី

download (1)