ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអូស្ត្រាលីបាត់បង់តំណែង ក្រោយបោះឆ្នោតផ្តល់ទំនុកចិត្ត

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានបាត់បង់តំណែង ប្រធានបក្សកាន់អំណាចហើយ នឹងត្រូវលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយការបោះឆ្នោតផ្តល់ទំនុកចិត្ត ។

នៅព្រឹកថ្ងៃទី២៤ ខែសីហា លោក Scott Morrison រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អូស្ត្រាលីគឺជាអ្នកទទួលបាន ទំនុកចិត្តខ្ពស់ ទទួលជ័យជំនៈនៅក្នុងការបោះឆ្នោត បក្សសេរីកាន់អំណាច ដោយមានសម្លេងគាំទ្រ៤៥/៨៥សម្លេងគាំទ្រ ។ ចំណែកអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក peter Jutton ក៏ទទួលបានសម្លេងគាំទ្រ៤០សម្លេងផងដែរ ។ លោក peter Jutton ក៏បានបញ្ជាក់ថា លោកនឹងស្មោះត្រង់ជាមួយនាយករដ្ឋមន្ត្រីថ្មី ។

ជាមួយនឹងជ័យជំនៈដ៏ភ្ញាក់ផ្អើលនេះ លោក Scott Morrison នឹងក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់អូស្ត្រាលី និងជា មេដឹកនាំទី៦ នៅក្នុងប្រទេសនេះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ទាំងនោះមានន័យថា ក្នុងរយៈពេលឆ្នាំ នយោបាយអូស្ត្រាលី មិនមានស្ថេរភាព នោះឡើយ ដោយត្រូវផ្លាស់ប្តូរមេដឹកនាំដល់ទៅ៦នាក់ ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Turnbull កាលពីដើមសប្តាហ៍កន្លងមកបានឆ្លងផុតការបោះឆ្នោត ជាលើកទី១ ដោយមានសម្លេងគាំទ្រ លើសគូប្រជែង១៣សម្លេង ។ ប៉ុន្តែ លោកបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហាថា លោកនឹងលាលែងចេញពីតំណែង ដោយមិនចូលរួមបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងគណបក្ស សេរីកាន់អំណាចនោះឡើយ ។

នាយករដ្ឋមន្ត្រី Turnbull មិនបានចូលរួមនៅក្នុងការបោះឆ្នោត ជ្រើសរើសមេបក្ស កាន់អំណាចនោះឡើយ ហើយអ្នកដែលជាប់ថ្មីនឹងត្រូវ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ។ អំពីទ្រឹស្តី លោក Morrison ដែលទទួលបានការផ្តល់ទំនុកចិត្តនោះនឹងក្លាយជានាយករដ្ឋមន្ត្រី ដោយស្វ័យប្រវត្តិ ។ ប៉ុន្តែ ដោយសារតែ រដ្ឋសភាអូស្ត្រាលី កំពុងតែឈប់សម្រាក ហើយវិលទ្រឡប់ចូលធ្វើការវិញនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ ។ ដូច្នេះលោក Morrison នឹងត្រូវរង់ចាំ បន្តទៀត មុនពេលចូលកាន់តំណែងនាយករដ្ឋមន្ត្រី ៕ ម៉ែវ សាធី