ព័ត៌មានទាន់ហេតុការណ៍៖

នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​ ធ្វើ​ទស្សនកិច្ច​នៅ​ចិន​

រដ្ឋមន្ដ្រី​ការ​បរទេស​ឥណ្ឌា​ លោក​ Sushma​ Swaraj​ បាន​ប្រកាស​ក្នុង​ អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ ប៉េ​កាំ​ង​រយៈពេល​៣​ថ្ងៃ​បាន​ប្រកាស​ថា​ នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​ លោក​ណា​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ នៅ​ក្នុង​ខែមេសា​ ឆ្នាំ​២០១៥​ខាង​មុខ​ ។​
​ចិន​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ មួយ​របស់​ឥណ្ឌា​ ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​នេះ​ មាន​បញ្ហា​ជម្លោះ​តាម​ខ្សែបន្ទាត់​ព្រំ​ ដែន​មិន​ទាន់​បាន​ដោះស្រាយ​ចប់​ សព្វគ្រប់​ ។​

​សេចក្ដីរាយការណ៍​របស់​កាសែត​ Shaanxi​ បាន​បញ្ជាក់​ថា​ នៅ​អំឡុង​ ទស្សនកិច្ច​របស់​លោក​ណា​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​ ទៅ​កាន់​ប្រទេស​ចិន​នោះ​ ប្រធានាធិបតី​ ចិន​ លោក​ស៊ី​ ជី​ន​ពីង​ មាន​គ្រោង​ស្វា​-​ គម​ន៍​លោក​ទៅ​កាន់​ស្រុក​កំណើត​របស់​ លោក​(​ស៊ី​ ជី​ន​ពីង​)​ផង​ដែរ​ ។​

​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៤​ លោក​ ស៊ី​ ជី​ន​ពីង​ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ ។​ ក្នុងអំឡុងពេល​នោះ​ ភាគី​ទាំង​ពីរ​បាន​ចុះ​ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​១២​ចំណុច​។​

​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ ក្នុង​ អាណត្ដិ​ដឹកនាំ​ រដ្ឋាភិបាល​ឥណ្ឌា​នា​ពេល​ បច្ចុប្បន្ន​របស់​លោក​ណា ​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​ ត្រូវ​គេ​មើលឃើញ​ថា​ មាន​ទំនោរ​ទៅ​រក​ ប្រទេស​ចិន​ជាង​អាណត្ដិ​របស់​មេដឹកនាំ​ មុនៗ​ ។​ ប្រភព​បន្ដ​ថា​ ការ​ទំនោរ​ទៅ​ នោះ​ក៏​អាស្រ័យ​លើ​ផល ប្រយោជន៍​សេដ្ឋ​ កិច្ច​របស់​ឥណ្ឌា​ផង​ដែរ​ ។​ លោក​ម៉ូ​ឌី​ ប្រុង​ប្រយ័ត្ន​ជា​និច្ច​ក្នុង​ទំនាក់ទំនង​អ្វីៗ​ ផ្សេង​ក្រៅពី​នេះ​ ។​

​បើ​ទោះជា​មាន​ស្ថានការណ៍​តានតឹង​ សេដ្ឋកិច្ច​ឥណ្ឌា​ និង​ចិន​មាន​កំណើន​ដែល​ ឡើង​រហូត​ដល់​៧០​ពាន់​ពាន់​លាន​ដុល្លារ​៕

y6