ព័ត៌មានទាន់ហេតុការណ៍៖

នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល នៅមិនទាន់បង្ក្រាបមេឈ្មួញ ឈ្មោះធាយកឈ្មោះក្រុមហ៊ុននាង សុវណ្ណារីនាំសត្វព្រៃទៅលក់នៅប្រទេសវៀតណាមបាននៅឡើយ

ខេត្តតាកែវៈ​ លោក​ វិត​ ធា​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​ជលផល​ខេត្តកណ្ដាល​ កន្លង​មក​បាន​សន្យា​ថា​ លោក​និង​បង្ក្រាប​អោយ​បាន​ចំពោះ​មេ​ ឈ្មួញ​ឈ្មោះ​ធា​ដែល​ទទួល​បាន​សិទ្ធ​នាំ​ចូល​ត្រី​គ្រប់​ប្រភេទ​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ជ្រៃ​ធំ​មក​ចែកចាយ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ហើយ​បាន​នាំ​សត្វព្រៃ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​វិញ​ដោយ​យកឈ្មោះ​ក្រុមហ៊ុន​នាង​ សុ​វ​ណ្ណា​រី​ធ្វើ​ជា​ខ្នងបង្អែក​។​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ​ដែល​លោកនាយ​ខណ្ឌ​រូប​នេះ​បាន​សន្យា​ខ្យល់​ដោយ​មេ​ឈ្មួញ​ខាងលើ​នៅ​តែ​បន្តសកម្មភាព​ដឹក​ជញ្ជូន​ សត្វព្រៃ​គ្រប់​ប្រភេទ​យក​ទៅ​លក់​នៅ​ប្រទេស​វៀត​ ណា​ម​តាម​ច្រក​បាក់ដៃ​ស្រុក​អង្គរបុរី​ខេត្ត​ តាកែវ​ជា​ធម្មតា​ដដែលៗ​ ។​

​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ មេ​ឈ្មួញ​ឈ្មោះ​ ធា​បាន​នាំ​ចូល​ត្រី​គ្រប់​ប្រភេទ​តាម​ច្រក​ជ្រៃ​ធំ​ខេត្ត​ កណ្ដាល​ហើយ​ក្រោយ​ពេល​ដែល​ចែកចាយ​ត្រី​រួចរាល់​ក្រុម​របស់​លោក​ ធា​ បាន​ប្រមូល​យក​សត្វព្រៃ​ដូច​ជា​កន្ធាយ​ អណ្ដើក​ ត្រកួត​ពស់​ត្រឡប់​មក​វិញ​រួច​ដឹក​តាម​រថយន្ដ​តូចៗ​ចុះ​តាម​ស្រុក​ព្រៃកប្បាស់​និង​ស្រុក​អង្គរបុរី​ឆ្លង​តាម​ច្រក​បាក់ដៃ​ចូល​ទៅ​ក្នុង​ទឹកដី​វៀតណាម​ដោយ​មាន​សមត្ថកិច្ច​មួយ​ចំនួន​ជា​អ្នក​បើកផ្លូវ​ឲ្យ​ ។​

​ជុំវិញ​ករណី​ខាងលើ​នេះ​លោកស្រី​នាង​ សុ​វ​ណ្ណា​រី​នាយ​ការ​ក្រុមហ៊ុន​នាង​ សុ​វ​ណ្ណា​រី​ដែល​ទទួល​បាន​សិទ្ធ​នាំ​ចូល​ត្រី​ពី​ប្រទេស​វៀតណាម​មក​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​លោកស្រី​ទទួលស្គាល់​បុរស់​ឈ្មោះ​ធា​ជា​បុ​ក្គ​លឹ​ក​របស់​ក្រុមហ៊ុន​លោកស្រី​ដែល​ទទួលខុសត្រូវ​លើ​ការ​នាំ​ចូល​ត្រី​តាម​ច្រក​ជ្រៃ​ធំ​តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោកស្រី​បាន​បញ្ឈប់​ឈ្មោះ​ធា​នេះ​បាត់​ហើយដោយ​សារ​តែ​បុគ្គល​នេះ​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ពី​ច្បាប់​របស់​ក្រុមហ៊ុន​។​លោកស្រី​នាង​ សុ​វ​ណ្ណា​រី​បាន​បន្ដ​ទៀត​ថា​ចំពោះ​ឈ្មោះ​នេះ​បាន​យកឈ្មោះ​ក្រុមហ៊ុន​លោកស្រី​ប្រើប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជា​អំពើ​ខុសច្បាប់​លោកស្រី​ស្នើ​សុំ​អោយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​មេត្តា​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ពាក់​ព​ន្ធ័​ករណី​នេះ​លោក​វិត​ ធា​រឹទ្ធ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល​ដែល​ធ្លាប់​សន្យា​ថា​និង​បង្ក្រាប​មេ​ឈ្មួញ​ខាងលើ​អោយ​បាន​នោះ​បែ​ជា​និយាយ​ថា​លោក​បាន​និង​កំពុង​ឲ្យ​កួន​ចៅ​របស់​លោក​តាមដាន​ ។​ ពលរដ្ឋ​បាន​រិះគន់​ថា​ទម្រាំ​ក្រុម​មន្ត្រី​ជំនាញ​តាមដាន​ដឹង​និង​ចាប់ខ្លួន​មេ​ឈ្មួញ​ខាងលើ​បាន​ស្រុក​ខ្មែរ​អស់ហើយ​សត្វព្រៃ​ ៕​ ជី​សូរ​កា​

12735624_773124426151501_1914542185_n