ព័ត៌មានទាន់ហេតុការណ៍៖

នាយបេសកកម្មស៊ីហ្គេមថា ៖ ក្រុមU22 កម្ពុជា ទៅម៉ាឡេស៊ី ចុងសប្ដាហ៍នេះ

ភ្នំពេញ៖ នាយបេសកកម្មកីឡាស៊ីហ្គេម លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ប្រតិភូ និងអត្តពលិកកីឡាមួយចំនួន និងចេញដំណើរ ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទិ២៩ ធ្វើនៅទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ក្នុងនោះ កីឡាជាក្រុម គឺបាល់ទាត់ត្រូវចេញទៅមុន គឺនៅថ្ងៃទីសៅរ៍ទី១២ ខែសីហានេះ ។ លោកប្រកាសបែបនេះ ក្នុងសន្និសីទសាសារព័ត៌មាន ដែលរៀបចំដោយណាហ្គាវើល ក្រោមប្រធានបទ ដំណើរឆ្ពោះទៅរកមេដាយមាស នៅស៊ីហ្គេមកាលពីព្រឹកថ្ងៃទី ៨ខែសីហាឆ្នាំ២០១៧ កន្លងទៅ ។

លោកនាយបេសកកម្មកីឡាស៊ីហ្គេម មានប្រសាសន៍ថា ក្រុមបាល់ទាត់យុវជនអាយុក្រោម២២ឆ្នាំរបស់កម្ពុជា (U22) នឹងធ្វើដំណើរទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧ (Sea Game 2017) នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃសៅរិ៍ ចុងសប្ដាហ៍នេះ ដើម្បីត្រៀមខ្លួនប្រកួតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ហើយគេក៏ត្រៀមចូលរួម ពីធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នាយប់ថ្ងៃទី១៩ និងនៅព្រឹកថ្ងៃទី២០ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង ក្រុមកីឡាផ្សេងទៀត ដែល ចេញដំណើរទៅមុន នឹង ចូលរួមពិធី គោរពភ្លេងជាតិ និងទង់ជាតិកម្ពុជា ព្រមទាំង ចូលជួប សម្តែងការគូសម ជាមួយ លោករដ្ឋមន្ត្រី ហង់ ជូនណារ៉ុន និង លោក រដ្ឋមន្ត្រី ថោង ខុន ជាប្រធានគណៈកម្មាធិការជាតតិ អូឡាំពិកកម្ពុជា ដែលជាថ្នាក់ដឹកកីឡាកំពូលៗរបស់កម្ពុជា ដើម្បីលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត ដល់អត្តពលិករបស់ខ្លួន នាថ្ងៃចុងក្រោយ ។

NKD-36x6_outline

ប្រភពព័ត៌មានមិនផ្លូវការ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុម U22កម្ពុជា នឹងចេញដំណើរឆ្ពោះទៅកាន់ទីក្រុងកូឡាឡំពួរ នៅវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧ ខាងមុខតាមជើងហោះហើរលេខ MH755។ ប្រតិភូក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ២០នាក់ បូកទាំងកីឡាករជើងចាស់ ៨នាក់ ផងដែរ៕ សារីម