ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម បំពាក់មេ​ដៃការពារជាតិជូនអតីតយុទ្ធជន៧៥០នាក់ទៀតនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នាយ ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជននៅកម្ពុជា អម ដំណើរដោយនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង បានអញ្ជើញជួបសំណេះ សំណាល និងបំពាក់មេដាយការពារជាតិ ជូនសមាជិកអតីតយុទ្ធជនកម្ពុជា ស្រុក ស្វាយទាប និងស្រុកកំពង់រោទ៍ខេត្តស្វាយ រៀង ចំនួន៧៥០នាក់ទៀត។

នៅចំពោះមុខថ្នាក់ដឹកនាំ បងប្អូនអតីត យុទ្ធជនទាំងអស់បានប្រកាសបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋ មន្រ្តីបន្តទៀតដឹកនាំនាវាកម្ពុជាឆ្ពោះទៅ កាន់ភាពរុងរឿងខ្លាំងឡើងផ្តល់សេចក្តី សុខសាន្ត និងភាពសម្បូរណ៌សប្បាយជូនពល រដ្ឋទាំងអស់។

បន្ទាប់ពីនាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតជូនដល់សមាជិក ស.អ.ក. រួចមក នាយឧត្តមសេនីយ៍ គន់ គីម បានលើក សរសើរការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ដែលបានយកចិត្ត ទុកដាក់ដល់សមាជិក ស.អ.ក និងជំរុញ ឲ្យថ្នាក់ដឹកនាំ ស.អ.ក បន្តធ្វើបច្ចុប្បន្នភាពសមាជិកឲ្យបានចប់សព្វគ្រប់នៅដំណាច់ ខែ៥ខាងមុខនេះ រកឲ្យឃើញអ្នកដែល មានជីវភាពខ្វះខាតទ័លក្រ ដើម្បីយើងមានលើកផែនការជួយបងប្អូន។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ក៏បានសុំឲ្យបងប្អូនសមាជិក ស.អ.ក យើងត្រូវយល់ឲ្យបានច្បាស់ថា មានតែ សម្តេចតេជោ ហ៊ុន សែន និងគណបក្ស ប្រជាជនទេ ដែលតែងតែគិតគូរពីផល​ប្រយោជន៍ ប្រទេសជាតិ ដឹកនាំសង្គ្រោះ ប្រទេសចេញពីរបបប្រល័យពូជសាន៍, ធ្វើការបង្រួបបង្រួមជាតិដោយការអនុវត្តនយោបាយឈ្នះ=ឈ្នះ តាំងពីខ្មែរមាន៤ភាគី (ទី១៖ ភាគីរដ្ឋកម្ពុជាដឹកនាំដោយ គណ បក្សប្រជាជន, ទី២៖ ភាគីសម្តេចព្រះ នរោត្តមសីហនុ, ទី៣៖ ភាគីលោកតាសឺន សាន និងទី៤៖ ភាគីខ្មែរក្រហម) ឲ្យមាន ការឯកភាពជាតិតែមួយ ទទួលបានសន្តិ ភាពពេញលេញ និងអភិវឌ្ឍន៍ប្រទេសឲ្យ រីកចម្រើនលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ គន់ គីម ដែលបាន ចំណាយពេលពេញមួយថ្ងៃ ចុះមូល ដ្ឋានជួបជាមួយបងប្អូន អតីតយុទ្ធជន បានបញ្ជាក់ទៀតថា ដោយមើលឃើញ​ពីការលំបាករបស់បងប្អូន ស.អ.ក. យើង ថ្មីៗនេះសម្តេចបានផ្តល់ផ្ទះចំនួន២០០ខ្នង ដែលបានសាងសង់រួចនៅភូមិជីកដី ឃុំជីក ដី ស្រុករមាសហែក។ ដូចបងប្អូនឃើញ ស្រាប់ហើយ ដែលផ្ទុយពីទណ្ឌិត សម រង្សុី និងបក្ខពួក គេតែងតែរកគ្រប់វិធីបំផ្លាញ ប្រទេសជាតិ ដូចជាពេលថ្មីៗនេះ សម រង្សុី និងបក្ខពួកបានទៅប្រទេសជប៉ុន និង ឥណ្ឌូនេស៊ី អំពាវនាវឲ្យគេដាក់ការគៀបសង្កត់មកលើកម្ពុជា ទាមទារឲ្យខ្មោចបក្ស សង្គ្រោះជាតិរស់ឡើងវិញ តែគ្រប់កន្លែងដែលក្រុមនេះទៅដល់ត្រូវ បានរដ្ឋាភិបាល នៃប្រទេសទាំងនោះគេបដិសេធមិនអើពើឡើយ ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានសុំឲ្យបងប្អូន ស.អ.ក. យើងចេះជួយ គ្នាពេលមានធុរៈ ធ្វើជាភ្នែកជាច្រមុះឲ្យ អាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុស្តិ៍ មាន រឿងអីមិនប្រក្រតីត្រូវរាយការណ៍ភ្លាម ដើម្បីភាពសុខសាន្តនៅមូលដ្ឋានយើង និងសុំឲ្យបងប្អូនយើងនាំសមាជិកគ្រួសារទៅបោះឆ្នោត និងបោះជូនគណបក្សប្រជាជន ឲ្យបានគ្រប់ៗគ្នា។

លោក ម៉ែន ចន្ថន យោធិននិវត្តន៍ មានទីលំនៅភូមិ ជង្រុកប្ញស្សី ឃុំរមាំង ថ្កោល ស្រុកស្វាយទាប ជំនួសមុខឲ្យសមា ជិកអតីតយុទ្ធជន ដែលមកចូលរួមក្នុង ពិធីនេះបានថ្លែងអំណរគុណដល់សម្តេច តេជោ ដែលបានគិតគូរដល់ពួកគាត់ដូច ជា ដំឡើងប្រាក់ខែជូនពួកគាត់ និងពេលនេះបានផ្តល់មេដាយជូនពួកគាត់ទៀត។ ពួក គាត់គ្មានថ្ងៃបំភ្លេចគុណសម្តេចឡើយបងប្អូននឹងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បី គាំទ្រ សម្តេចតេជោបន្តដឹកនាំប្រទេស និង ធ្វើជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា របស់យើងតទៅទៀត ៕ ហេង សូរិយា