ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នាយិការក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប ចូលរួមចែករំលែកក្តីស្រលាញ់ដល់កុមារនាមជ្ឈមណ្ឌលកូលាបទី៤

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកស្រី សន សុម៉ាលីនដា នាយិការក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប បានដឹកនាំបុគ្គលិកជាច្រើនរូបចូលរួមសាកសួរសុខទុក្ខ ចែកអំណោយ និងចែករំលែកក្តីស្រលាញ់ជូនដល់កុមារជាច្រើនរូប ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលបូរីនិស្សិត កុមារអាស៊ីអាស្ពេកា អតីតមជ្ឈមណ្ឌលកូលាបទី៤ ។

កុមារដែលរស់នៅទីនោះប្រមាណជាង៥០រូប ភាគច្រើនជាកុមារកំព្រាខ្វះទីពឹង កុមារដែលរងគ្រោះដោយអំពើហិង្សា និងអំពើនានា កំពុងស្នាក់នៅ និងទទួលបានការបណ្តុះបណ្តាលអប់រំ ថែទាំពីមជ្ឈមណ្ឌល។

ថ្លែងដោយក្តីរំភើប និងអួលដើមករ លោកស្រី សន សុម៉ាលីនដា បានបញ្ជាក់ថា ដូចការសន្យាអ្នកស្រីនឹងវិលមកជួបកូនៗទាំងអស់គ្នានៅទីនេះតាមការសន្យា ដោយមកនូវក្តីស្រលាញ់ទាំងអស់គ្នា។ អ្នកស្រីថា អ្នកណាក៏ត្រូវការក្តីស្រលាញ់ដែរហើយការមានវត្តមាននៅទីនេះគឺដើម្បីចែករំលែកក្តីស្រលាញ់ ។

អ្នកស្រីថ្លែងទៅកាន់កុមារទាំងអស់ថា អ្នកស្រីក៏ជាក្មេងកំព្រាដែលមិនស្គាល់សូម្បីមុខឪពុករបស់ខ្លួន ហើយមជ្ឈមណ្ឌលកូលាបទី៤នេះក៏ជាអតីតទីកន្លែងដែលអគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុបធ្លាប់មករស់ស្នាក់អាស្រ័យផងដែរកាលពីអំឡុងឆ្នាំ១៩៨៥ ។

អ្នកស្រីផ្តាំផ្ញើលើកទឹកចិត្តឲ្យកុមារទាំងអស់កុំគិតថាខ្លួនឯងជាក្មេងកំព្រា កុំបាក់ទឹកចិត្ត ត្រូវមានសង្ឃឹម ត្រូវខិតខំតស៊ូសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីជាបង្អែកដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះអ្នកស្រីប្រកាសផ្តល់ឱកាសបទពិសោធន៍ និងឱកាសការងារជូនដល់យុវជនដែលចេញពីមជ្ឈមណ្ឌលកុមារកំព្រានានាផងដែរ ។

តំណាងមជ្ឈមណ្ឌលបូរីនិស្សិត កុមារអាស៊ីអាស្ពេកា បានថ្លែងការកោតសរសើរចំពោះសណ្តានចិត្ត លោកស្រីអគ្គនាយិការក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប ដែលបានចំណាយពេលវេលា និងថវិការធ្វើដំណើរមកកាន់មជ្ឈមណ្ឌលផ្ទាល់ដើម្បីសាកសួរសុខទុក្ខចែករំលែកក្តីស្រលាញ់ដល់កុមារនៅទីនេះ។

លោកស្រីថា អ្វីដែលមិនអាចកាត់ថ្លៃបានគឺទឹកចិត្តដ៏ល្អប្រពៃកម្ររកបាន ហើយសង្ឃឹមថា ការជួបជុំនាឱកាសនេះ នឹងក្លាយជាកម្លាំងចិត្តធំធេងសម្រាប់កុមារដែលមកពីគ្រួសារលំបាក និងធ្លាប់រងគ្រោះដោយអំពើផ្សេងៗនៅទីនេះ ឲ្យពួកគេជម្នះ ព្យាយាមតស៊ូក្នុងជីវិតដើម្បីអនាគតដ៏ល្អប្រសើរ ។

គួរបញ្ជាក់ដែរថា អំណោយដែលសប្បុរសជននាំយកមកជូនដល់ប្អូនៗកុមារនៅពេលនោះមានដូចជាអង្ករ ទឹកត្រី ប្រេងឆា មី នំ ភួយ កន្សែងសម្ភារៈសិក្សា និងថវិកាមួយចំនួនសម្រាប់ពួកគាត់ និងថវិកាមួយចំនួនសម្រាប់មជ្ឈមណ្ឌលផ្ទាល់ផងដែរ ៕ វឌ្ឍនា


ចែករំលែក៖