ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ប៉ុស្ដិ៍​នគរបាល​វរ​ការពារ​ព្រំដែន​គោក​៨១៧​ស្លាប់ ​ក្នុងផ្ទះ​សំណាក់​តា​យ​ហេង​ សង្ស័យ​ជំងឺ​បេះដូង​ពេល​ដេក​ជាមួយ​ស្រី​

​ខេត្ដបាត់ដំបង​ ៖​ នាយ​ប៉ុស្ដិ៍​គីឡូ​មែ​ត្រ​លេខ​៩​នៃ​វរ​ការពារ​ព្រំដែន​គោក​៨១៧​ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ​ តា​យ​ហេង​ដោយ​គេ​សង្ស័យ​ថា​ ជន​រង​គ្រោះ​ដេក​ជាមួយ​ស្រី​ស្នេហ៍​ហើយដោយ​ជំងឺ​បេះដូង​ប្រចាំ​កាយ​រើ​ឡើង​ ។​

​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​សម្អាត​បន្ទប់​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ក្ន្នុ​ង​បន្ទប់​ លេខ​៧​ នៃ​ផ្ទះសំណាក់​តាង​ហេង​ ស្ថិត​ក្នុង​ ភូមិ​ត្រ​ញំ​ង​ព្រលឹត​ ឃុំ​សន្ដិភាព​ ស្រុក​ សំពៅ​លូន​ ខេត្ដបាត់ដំបង​ ។​

បើ​តាម​នគរបាល​មូលដ្ឋាន​បង្ហើប​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ខេ​ង​ ស្រ៊ុ​ន​ អាយុ​៤០​ឆ្នាំ​ មាន​ទីលំនៅ​ខេត្ដក្រចេះ​ និង​មានស្រុក​កំណើត​ក្នុង​រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​ជា​នាយ​ប៉ុស្ដិ៍​នគរបាល​វរ​ការ​ ពារ​ព្រំដែនគោល​លេខ​៨១៧​ ប្រចាំ​គីឡូ​ ម៉ែត្រ​លេខ​៩​ ស្ថិត​ក្នុងភូមិ​រស្មី​ ឃុំ​ជ្រៃ​ សីមា​ ស្រុក​សំពៅ​លូន​ ខេត្ដបាត់ដំបង​ ។​

តាម​មន្ដ្រី​ខាងលើ​ឱ្យ​ដឹង​ថា​ សាកសព​ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​ ប្រពន្ធ​កូន​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​កន្លែង​ ស្នាក់​នៅ​ក្នុង​ខេត្ដក្រចេះ​ ។​

ទាក់ទិន​នឹង​ការ​ស្លាប់​របស់​នាយ​ប៉ុស្ដិ៍​ វរ​ការពារ​ព្រំដែន​ដែល​គេ​សង្ស័យ​ព្រោះ​ តែ​ដេក​នៅ​ជាមួយ​ស្រី​ នគរបាល​ជំនាញ​ ហាក់ដូចជា​មានការ​លាក់លៀម​ព័​ត៌​ មាន​នេះ​ ។​ ចំពោះ​ក្រុម​គ្រួសារ​ជន​រង​ គ្រោះ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​ រក​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​ករណី​ជន​រង​គ្រោះ​ បាន​ស្លាប់​នេះ​ ។​ ទោះជា​យ៉ាងនេះ​ក៏​ ដោយ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹក​ ស៊ី​ជាមួយ​មិត្ដភក្ដិ​ ហើយ​ក្រោយ​ផឹកស៊ី​ ស្រវឹង​ជន​រង​គ្រោះ​បាន​នាំ​ស្រី​ស្នេហ៍​ឡើង​ ដេក​ផ្ទះសំណាក់​ខាងលើ​ក្នុង​បន្ទប់​លេខ​៧​។​ លុះ​ព្រឹក​ឡើង​មិនឃើញ​ទ្វារ​បន្ទប់​បើក​ អ្នក​សម្អាត​ផ្ទះសំណាក់​ខាងលើ​នេះ​បាន​ យក​សោ​ទៅ​ចាក់​ទ្វារ​បើក​ឡើង​ស្រាប់តែ​ ឃើញ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​សភាព​ អាក្រាត​កាយ​ ប៉ុន្ដែ​មិនឃើញ​ស្រី​ដែល​ ជន​រង​គ្រោះ​នាំ​ទៅ​ដេក​នោះ​ទេ​ ។​

តាម​ការ​សន្និដ្ឋាន​ការ​ដែល​បាត់​នារី​ ដែល​ជន​រង​គ្រោះ​នាំ​ទៅ​ដេក​កាលពី​ ព្រលប់​នោះ​សង្ស័យ​បាន​ចាកចេញ​ ខណៈ​ ដែល​ជន​រង​គ្រោះ​រួម​សង្វាស់​ជាមួយ​នាង​ ហើយ​ជំងឺ​បេះដូង​ជន​រង​គ្រោះ​រើ​ឡើង​ អាច​ប្រកាច់​ ទើប​នាង​ចាកចេញ​ទៅ​ ដោយ​ស្ងៀមស្ងាត់​តែ​ម្ដង​ ។​

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរ​ បាល​បច្ចេកទេស​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ពិតជា​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ប្រចាំ​ កាយ​ប្រាកដ​មែន​ពុំ​មាន​អ្នក​ណា​សម្លាប់​នោះ​ទេ​ ព្រោះ​គ្មាន​ស្លាកស្នាម​ណាមួយ​ ដែល​គេ​សង្ស័យ​មាន​ជន​ផ្សេង​សម្លាប់​ជន​រង​គ្រោះ​៕

10898169_398003457028256_5971138863003304620_n

image(125)