ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារឰ​ទិវា​ ចងកំហឹង​២១​ឧសភា​និង​ពិធី​បញ្ចុះ​ បឋម​សីលា​

​ខេត្ដស្វាយរៀង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ សមាជិក​គណៈកម្មាធិការ​ កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ដ​ ស្វាយ​រៀង​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ ជួយ​ស្រុក​រមាស​ហែក​ បាន​អញ្ជើញ​ជា​ អធិបតី​ក្នុង​ពិធី​ប្រារឰ​ទិវា​រំលឹក​វិញ្ញាណ​ ក្ខ​ន្ធ​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ដោយ​ របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​នៅ​ស្រុក​ រមាស​ហែក​ ខេត្ដស្វាយរៀង​ និង​មានការ​ អញ្ជើញ​ចូលរួម​ពី​ប្រធាន​ក្រុមការងារ​ចុះ​ ជួយ​ឃុំ​ ភូមិ​ សមាជិក​ សមាជិកា​ គណ​ បក្ស​ស្រុក​ លោកតា​ លោកយាយ​ គ្រូ​ បង្រៀន​ សិស្សានុសិស្ស​ជា​ច្រើន​រូប​ទៀត​។​

​នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ ប្រធាន​ ក្រុមការងារ​ចុះ​ជួយ​ស្រុក​រមាស​ហែក​ បាន​មាន​ប្រសាសន៍​រំលឹក​អំពី​ភាព​ដ៏​សែន​ ជូរ​ចត់​ មិន​អាច​បំភ្លេច​បាន​ក្នុង​របប​បន​ ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ កាប់​និង​ បាញ់​សម្លាប់​ ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ក្រប​ ខ័​ណ្ឌ​ទូ​ទាំង​ប្រទេស​ឱ្យ​ស្លាប់​ដ៏​រង្គាល​អស់​ រាប់​លាន​នាក់​ ។​

​នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ បាន​ បន្ដ​ថា​ របប​ដ៏​ខ្មៅយុង​ឃ្នង​កាច​សាហាវ​ ឃោរឃៅ​ សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ នេះ​ ក៏​បាន​បំផ្លិចបំផ្លាញ​នូវ​ហេ​ដ្ឋា​ រចនា​ សម្ព័ន្ធ​ស្ទើរ​សាបសូន្យ​ពេញ​ផ្ទៃ​ប្រទេស​ សាលារៀន​ វត្ដ​អារាម​ សហគ្រាស​នានា​ របស់​ជាតិ​ បាន​ក្លាយទៅជា​ទីតាំង​របស់​ ក្រុម​បន​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ធ្វើ​ ជា​កន្លែង​សម្លាប់​ពលរដ្ឋ​ខ្មែរ​ កន្លែង​ដែល​ ជន​ស្លូតត្រង់​ ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​តែ​ ចង​ចាំ​មិន​ភ្លេច​ ហើយ​មិន​ឱ្យ​របប​ក្រុម​ បាតដៃ​ប្រឡាក់​ឈាម​ទាំងនេះ​វិល​ត្រឡប់​ មក​វិញ​ឡើយ​ ។​

​នាយ​ឧត្ដមសេនីយ៍​បាន​រំលឹក​ថា​ ថ្នាក់​ ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ គុណ​បំណាច់​ដ៏​ធំធេង​ ក្នុង​ការ​រំដោះ​ ប្រទេស​ជាតិ​ សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​ រស់រាន​មានជីវិត​ តាម​រយៈ​បង្កើត​នូវ​ រណសិរ្ស​២​ធ្នូ​ ឆ្នាំ​១៩៧៨​ ដើម្បី​បណ្ដេញ​ និង​ធ្វើការ​បោសសម្អាត​របប​បន​ប្រល័យ​ ពូជសាសន៍​នេះ​ ។​ ជា​មោទនភាព​របស់​ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ទន្ទឹម​នឹង​រំដោះប្រទេស​ជាតិ​ ទទួល​បាន​ នូវ​សុខ​សន្ដិភាព​ ក៏​បាន​បន្ដ​អភិវឌ្ឍ​ ស្ថាបនា​ ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ជាតិ​ ឡើង​វិញ​ រហូត​ដល់​មាន​ភាព​សម្បូរ​ សប្បាយ​រុងរឿង​ ជ្រក​ក្រោម​ម្លប់​សន្ដិភាព​ ដល់​សព្វ​ថ្ងៃនេះ​ ។​

​បន្ទាប់​ពី​នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារឰ​ រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ របប​បន​ប្រល័យពូជសាសន៍​នេះ​រួច​មក​ លោក​ក៏​បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះ​ បឋមសិលា​កសាង​ព្រះ​វិហារ​វត្ដ​កំពង់​ ត្រាច​ផង​ដែរ​ ដែល​ជា​ការ​ចូលរួម​ចំណែក​ យ៉ាង​ធំធេង​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​នោះ​ ៕
​សុខ​ ខេមរា​

Sophol001-(19)

Sophol001-(18)

Sophol001-(17)

Sophol001-(16)

Sophol001-(15)

Sophol001-(13)

Sophol001-(12)

Sophol001-(11)

Sophol001-(10)

Sophol001-(9)

Sophol001-(4)

Sophol001-(2)

Sophol001-(1)