ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ឧត្ដមសេនីយ​គន់​ គី​ម​ ធ្វើ​អធិបតី​លើ​វេទិកា​មតិ​សាធារណៈ​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ សមាជិក​គណៈ​អចិន្ដ្រៃយ៍​នៃ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ដ​ឧត្ដរ​ មាន​ជ័យ​ រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ មន្ដ្រី​បក្ស​មួយ​ចំនួន​ទៀត​បាន​អញ្ជើញ​ជា​ អធិបតី​ក្នុង​ពិធី​ធ្វើ​ប្រជាមតិ​វេទិកា​ សាធារណ​ ដើម្បី​រក​ស្វែងរក​ឱ្យ​ឃើញ​នូវ​ ចំណុច​ល្អ​និង​ចំណុច​អាក្រក់​ចំពោះ​ការ​ ងារ​អភិវឌ្ឍន៍​ភូមិ​-​ឃុំ​ និង​ចង់ឱ្យ​ប្រជា​ ពលរដ្ឋ​មានឱកាស​ក្នុង​ការ​រៀបរាប់​អំពី​ ការ​រស់នៅ​របស់​ពួក​គាត់​ ក៏​ដូច​ជា​បញ្ហា​ ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ បាន​គ្រប់​គ្នា​ហើ​យ​ឬ​ នៅ​ ហើយ​ប្រជា​ព​លៀ​រដ្ឋ​ណាខ្លះ​ដែល​ពុំ​ មាន​ដី​លំនៅ​ឋាន​ពិតប្រាកដ​ គឺ​ស្នើ​សុំ​ ថ្នាក់លើ​ដើម្បី​ដោះស្រាយ​ ។​

ម្យ៉ាងទៀត​ នៅ​ក្នុង​វេទិកា​នេះ​ផង​ដែរ​ លោក​ជំរុញ​ឱ្យ​ អាជ្ញាធរ​ក្នុងស្រុក​ មេត្ដា​យកចិត្ដទុកដាក់​ គិតគូ​ខ្ពស់​ទៅ​លើ​សុខទុក្ខ​ប្រជាពលរដ្ឋ​ និង​ ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ ជំរុញ​លើ​ ការ​បង្កបង្កើន​ផល​ស្រូវ​ដំណំ​ ។​

​ក្រោយ​ពី​វិធី​វេទិកាសាធារណៈ​ នាយ​ ឧត្ដមសេនីយ៍​គន់​ គី​ម​ រួម​ដំណើរ​ដោយ​ អភិបាលរង​ស្រុក​អន្លង់​វែង​ និង​ក្រុមប្រឹក្សា​ ឃុំ​បាន​ចុះ​ពិនិត្យ​ទៅ​លើ​ការ​កសាង​ព្រះ​ វិហារ​នៅ​ក្នុង​វត្ដ​ជ័យ​ទឹក​ជុំ​ ហៅ​វត្ដ​អន្លង់​ វែង​ ឋិត​ក្នុងភូមិ​ថ្មកែវ​ ឃុំ​-​ស្រុក​អន្លង់​ វែង​ ។​
​លោក​វង់​ សុ​ភ័​ក្រ​ មេឃុំ​អន្លង់​វែង​បាន​ ឱ្យ​ដឹង​ថា​ សំណង់​ព្រះ​វិហារ​វត្ដ​ជ័យ​ទឹក​ជុំ​ បាន​សាងសង់​រួចរាល់​ប្រមាណ​៩៧​ភាគ​ រយ​ ក្នុង​ទំហំ​ទទឹង​១៤​ម៉ែត្រ​គុណ​និង​ បណ្ដោយ​២៨​ម៉ែត្រ​ ។​

​លោក​មេឃុំ​បាន​ថ្លែង​អំណ​គុណ​ចំពោះ​ ការ​យកចិត្ដទុកដាក់​ពី​នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ និង​អាជ្ញាធរ​ខេត្ដ​-​ស្រុក​ទាំង​ការ​ អភិវឌ្ឍ​មូលដ្ឋាន​ សុខទុក្ខ​ប្រជាពលរដ្ឋ​ ក្នុង​នោះ​ក៏​បាន​ចូលរួម​កសាង​នូវ​វត្ដ​អារាម​ ជាក់ស្ដែង​ដូច​ជា​ការ​សាងសង់​ព្រះ​វិហារ​ នា​ពេល​នេះ​ គឺ​បាន​លើកកម្ពស់​ចំពោះ​ វិស័យ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​ របស់​រដ្ឋ​ ៕ សុខ​ខេមរា​

Sophorl002-(11)

Sophorl002-(10)

Sophorl002-(9)

Sophorl002-(8)

Sophorl002-(7)

Sophorl002-(6)

Sophorl002-(5)

Sophorl002-(4)

Sophorl002-(2)


ចែករំលែក៖