ព័ត៌មានទាន់ហេតុការណ៍៖

នាយ ពែកមី ត្រូវប៉ូលិសឃាត់ដើម្បីវាស់ជាតិអាល់កុលទាំងកណ្ដាលយប់

ភ្នំពេញ៖ តារាកំប្លែងនាយ ពែកមី នា រយៈពេលចុងក្រោយនេះរមែងជួបបញ្ហា រាប់មិនអស់ ហើយកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានបង្ហោះសារអមដោយរូបភាពនិងវីដេឃ្លីបខ្លីមួយរយៈពេល​ត្រឹម២វិនាទី ដែលបង្ហាញពីសកម្មភាព របស់សមត្ថកិច្ចចាប់ឃាត់ខ្លួនលោកទាំងយប់និងឲ្យផ្លុំឧបករណ៍រកជាតិអាល់កុល។

បើតាមគណនីហ្វេសប៊ុករបស់នាយ ពែកមី ក៏បានសរសេរថា ជួយស៊ែរផងបង ប្អូន! ទោះយើងជាអ្វីក៏ដោយត្រូវតែគោរពច្បាប់គ្មានការយោគយល់ ថ្ងៃនេះប៉ូលិស ហៅវាស់ជាតិអាល់កុល តែមិនអីព្រោះញ៉ាំ បានតែ២កំប៉ុង ហាសហា រួចខ្លួន” ។

NKD-36x6_outline

នេះជាសារមួយបានបញ្ជាក់ឲ្យឃើញ ថា ការឃាត់ខ្លួននេះធ្វើឡើងដើម្បីត្រួត ពិនិត្យកម្រិតជាតិស្រវឹងរបស់ប្រជាពលរដ្ឋ និងវាស់ជាតិអាល់កុលដើម្បីចូលរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេល បច្ចុប្បន្ន ។ ចំពោះទង្វើមួយនេះក៏បាន បង្ហាញឲ្យយើងកាន់តែដឹងដែរថា បើសិន ជាប្រព្រឹត្តខុសច្បាប់ទោះបីខ្លួនជាតារា ល្បី​​​កម្រិតណាក្ដីក៏ត្រូវតែមានទោសនិង ទទួលខុសត្រូវចំពោះមុខច្បាប់ដូចប្រជា ពលរដ្ឋធម្មតាដែរ៕ ហេង សូរិយា