ព័ត៌មានទាន់ហេតុការណ៍៖

នារីជនជាតិបរទេសម្នាក់ លោតទម្លាក់ខ្លួនពីលើអគារសណ្ឋាគារ ដីលីតហ៍ ហូថែល& ស្វីតស៍ ស្លាប់​ មិនដឹងមូលហេតុ

ភ្នំពេញ៖ នារីជនជាតិបរទេស ម្នាក់បាន លោតទម្លាក់ខ្លួនពីលើអគារសណ្ឋាគារ ដីលីតហ៍ ហូថែល & ស្វីតស៍ ស្លាប់​ ជាន់ទី១២ បែកក្បាល បាក់ជើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបង្កកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យ។

ហេតុការណ៍​នេះភ្ញាក់ផ្អើល​ឡើងនៅវេលាម៉ោង​១០៖៣០នាទីយប់​ ថ្ងៃ​ទី​១២ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ មាន​ទីតាំង​ស្ថិត​នៅ​សណ្ឋាគារ ​ ដីលីតហ៍ ហូថែល& ស្វីតស៍ តាម​បណ្ដោយ​ផ្លូវ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧មករា រាជធានីភ្នំពេញ​។ នារីរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញានៅឡើយនោះទេ ។

ប្រភពព័ត៌មានពីមានពីប្រជាពលរដ្ឋ ដែលធ្វើដំណើតាមបណ្ដោយផ្លូវបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមកពីដើរលេង អគារសណ្ឋាគារ ដីលីតហ៍ ហូថែល & ស្វីតស៍ ដោយជិះត្រឡប់ទៅផ្ទះវិញ នៅម្ត៉ំផ្សារអូរឫស្សី ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ខណៈដែលជិះជិតដល់កន្លែងកើតហេតុ ក៏លឺសំឡេង លាន់រំពង់ យ៉ាងខ្លាំង ដូចផ្ទុះកងឡានអីចឹង ពេលដែលជិះមកដល់ចំណុចខាងមុខអគារសណ្ឋាគារ ដីលីតហ៍ ហូថែល& ស្វីតស៍ ក៏ឃើញមានស្ត្រីម្នាក់ដេកស្លាប់នៅលើឥដ្ឋការ៉ូ ច្រកចូលអគារសណ្ឋាគារ ដីលីតហ៍ ហូថែល& ស្វីតស៍ ខាងលើ ទៅហើយ ដោយសភាពបែកក្បាល បាក់ជើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ពាក់ព័ន្ធករណីខាងលើនេះផងដែរ សមត្ថកិច្ចនៅ មិនទាន់ដឹងថា ជាករណីអ្វីឲ្យប្រាកដនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញ និង សមត្ថកិច្ចមូលដ្ឋានកំពុងតែស្រាវជ្រាវ ត្រួតពិនិត្យមើលកន្លែងកើតហេតុដើម្បីបញ្ជាក់ថា ករណីនេះមានពាក់ព័ន្ធជាមួយនឹងរឿងអ្វីឲ្យប្រាកដ ។

បច្ចុប្បន្នសពនារីរងគ្រោះ ខាងលើត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំរកក្រុមគ្រួសារដើម្បី ធ្វើបុណ្យផងដែរ ៕ ស រស្មី