ព័ត៌មានទាន់ហេតុការណ៍៖

នារីបំរើការខារ៉ាអូខេទាស់សំដីគ្នាវាយគ្នាមួយប្រ៉ាវ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលប៉ុស្តិ៍

ភ្នំពេញ៖ នារីបំរើខារ៉ាអូខេម្នាក់ រងរបួសដាច់ស្លឹកត្រចៀកម្ខាង ខណៈទាស់សំដីគ្នាជាមួយអ្នកធ្វើការជាមួយផ្ទុះហិង្សាមួយប្រ៉ាវបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងផឹក កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅហាខារ៉ាអូខេ មួយកន្លែងដែលមានយីហោ ភេសជ្ជៈតន្ត្រីKTV តាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលដាច់ស្លឹកត្រចៀក
ឈ្មោះ ម៉ុន ចាន់ឌឿន ភេទស្រីអាយុ៣០ឆ្នាំ មុខរបរអ្នក
ចំរៀង ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ស្រី ពេជ្រ អាយុប្រហែល២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើត ហេតុភាគីទាំងសងខាងបាននិយាយឌឺដងគ្នារឿងធ្វើការរាល់ថ្ងៃ រហូតឈាន់ទៅដល់ប្រើហិង្សាដាក់គ្នាទៅវិញទៅមកធ្វើអោយភាគីម្ខាងរងរបួសផ្នែកត្រចៀកម្ខាងបង្កការភ្ញាក់ផ្អើលដល់ភ្ញាក់ដែលកំពុងអង្គុយផឹកសីុនាំគ្នាចោមរោមមើល និងបុគ្គលិកនាំគ្នាជួយចាប់បំបែក។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងឃាត់ភាគីម្ខាងមកសួរនាំនៅប៉ុស្តិ៍ ខណៈភាគីម្ខាង ទៀតចូលពេទ្យ ៕ សុខាសែនជ័យ

image3-600x337 image1-1-600x337 image2-1-600x337 image4-600x337