ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នារីម្នាក់ លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ត្រូវបានអ្នកនេសាទ ចេញទូកទៅជួយស្រង់មកលើគោកវិញ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់អាយុ៣០ឆ្នាំ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ត្រូវបានអ្នកនេសាទចេញទូកទៅជួយដើម្បីស្រង់មកលើគោកវិញ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរូបនេះមានឈ្មោះហៀង ហៅ ស្រីអូន ជាកម្មករសំណង់ ស្នាក់នៅពិតប្រាកដទេ ។ ទាក់ទងនឹងមូលហេតុនេះ នាងមិនបានប្រាប់ឲ្យដឹងអ្វីច្រើននោះទេ នាងថា គ្រាន់តែធុញថប់ក្នុងជីវិត ក៏ដាច់ចិត្តធ្វើដំណើរមកលោតចិត្តសម្លាប់ខ្លួនតែម្តង ហើយនៅពេលដែលលោតទឹក គឺត្រូវបានអ្នកស្ទូចត្រីឃើញ ក៏បានហៅទូកនេសាទឲ្យទៅជួយស្រង់យកមកដាក់លើគោកវិញ នៅគល់ស្ពានជ្រោយចង្វារខាងកើត។

បច្ចុប្បននារីរូបនេះត្រូវបានសមត្ថកិច្ចសាកសួរនៅនគរបាលប៉ុស្តិ៍មូលដ្ឋាន សង្កាត់ជ្រោយចង្វា និងស្វែងរកសាច់ញាតិមកទទួលទៅត្រឡប់ទៅវិញ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ កុម្ភៈ ក៏មាននារីម្នាក់មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វានេះដែរ តែត្រូវបានអ្នករៀបចំសណ្តាប់ធ្នាប់ស្ពានជ្រោយចង្វា ឃើញជួយទាន់ ហើយថ្ងៃទី១២ កុម្ភៈនេះក៏មិនខុសគ្នាដែរ តែត្រូវបានប្រជានេសាទជនជាតិឥស្លាមចេញជួយសង្គ្រោះទាន់ពេល ៕ ជ្រោយពេជ្រ


ចែករំលែក៖