ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ប្តីរត់ចោលសម្រាលកូននៅ​ក្នុង​មន្ទីrពេទ្យឯកជន គ្មានប្រាក់ឲ្យពេទ្យ

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ប្តីរត់ចោលសម្រាលកូននៅក្នុងមន្ទីពេទ្យឯកជនមួយកន្លែងគ្មានប្រាក់ឲ្យពេទ្យដង្ហើយរកស សប្បុរសធម៌។

នារីវ័យក្មេងដែលសម្រាលកូនគ្មានប្រាក់នោះឈ្មោះ ហ៊ុន ស្រីណេ អាយុ២៣ឆ្នាំមានមុខរបរនៅផ្ទះជាកូនកំព្រាគ្មានឪពុកម្តាយនោទេហើយកូនស្រីដែលទើបនិងកើតនេះជាកូនទី១ស្នាក់នៅផ្ទះជួលនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវចំណែកប្តីហេង ស៊យនោះនាងឈ្មោះ ទីន ម៉ារីណា អាយុ ៣០ ឆ្នាំមានមុខរបរមិនពិតប្រាកដបានរត់ចោលអស់រយៈពេលជាង១ខែមកហើយ។

នាងបានរៀបរាប់ឲ្យដឹងថា រូបនាងនិងប្តីហេងស៊យនោះបានស្រាញ់គ្នានិងរួមរស់ជាមួយគ្នាអស់រយៈពេល៣ឆ្នាំមកហើយ។តាំងពីចាប់ដៃគ្នាមកប្តីហេងស៊យនេះមិនដែលជួយធ្វើការរកប្រាក់ជួយគ្រួសារមួយថ្ងៃៗដើរតែលេងផឹកស៊ីពុំចូលផ្ទះនៅពេលចូលផ្ទះម្តងៗរករឿងនាងរហូតពុំមានថ្ងៃលោះឡើយរហូតដល់នាងមានផ្ទៃពោះ៨ ខែប្តីហេងស៊យរបស់នាងនោះបានរត់ចោលនាងទៅបាត់ដោយទុកឲ្យរូបនាងពពោះតែម្នាក់ឯងរហូតដល់គ្រប់ខែនៅតែមិនឃើញប្តីនាងត្រឡប់មកផ្ទះវិញ។

NKD-36x6_outline

នៅល្ងាចថ្ងៃទី២ ខែវិច្ឆការរូបនាងបានឈឺពោះនៅក្នុងបន្ទប់ផ្ទះជួលម្នាក់ឯងហើយត្រូវបានអ្នកជិតខាងជួយដឹកនាងតាមម៉ូតូទៅសម្រាកនៅបមន្ទីរពេទ្យឯកជនមួយកន្លែង(មន្ទីសម្រាកព្យាបាលសន្តិភាព)រហូត ដល់ម៉ោង៥និង៣០នាទីទាបភ្លឺក្រុមគ្រូ ពេទ្យបានះកាត់បានកូនស្រី១។

ក្រោយពីវះកាត់រួចរាល់ហើយក្រុមគ្រូ ពេទ្យបានប្រាប់ថា ថ្លៃមុខកាំបិតចំនួន៥០០ដុល្លាតែរូបនាងគ្មានប្រាក់មួយរៀលឲ្យគ្រូពេទ្យនោះទេ៕ អរុណរះ

as