ព័ត៌មានទាន់ហេតុការណ៍៖

នារីស្រស់ស្អាតត្រូវគេជិះម៉ូតូកៀរដួលបោកក្បាលសន្លប់ធំ

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ត្រូវគេជិះម៉ូតូកៀរបណ្តាលឲ្យដួលបោកក្បាលសន្លប់រួចជនបង្កជិះម៉ូតូគេចខ្លួនបាត់ហើយ ដោយសារតែនាងមានជំងឺប្រចាំកាយផងធ្វើឲ្យកន្រ្ទាក់ដៃជើង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នៅទល់មុខវត្តតិក្ខប្បញ្ញោ ស្ថិតនៅតាមបណ្តោយ ផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះខាងលើ មិនត្រូវបានគេ ស្គាល់ឈ្មោះទេគ្រាន់តែដឹងថា រស់នៅ ភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក TODAY ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1.DO5074 ដោយគ្នា២នាក់ នារីរងគ្រោះជាអ្នកឌុបនិងក្មេងប្រុសជំទង់ម្នាក់ជិះពីក្រោយ ។

NKD-36x6_outline

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញម៉ូតូនារីរងគ្រោះ ជិះគ្នា២នាក់ធ្វើដំណើរតមាបណ្តោយផ្លូវកប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជើងដោយ ជិះតិចៗអែបគៀន។លុះមកដល់កន្លែងកើតហេតុស្រាប់តែមាន ម៉ូតូបង្ក ម៉ាកវីវ៉ា ពណ៌ខ្មៅ បើកបរដោយបុរសមិនស្គាល់ឈ្មោះនិងអាសយដ្ឋានម្នាក់ មិនចាំស្លាកលេខ ជិះស្របគ្នាបានបត់ស្តាំ ចូលតាមខ្លោងទ្វារវត្តតិក្ខប្បញ្ញោដោយកៀរម៉ូតូជនរងគ្រោះឲ្យដួលបោកក្បាលនឹងថ្នល់ សន្លប់នារីរងគ្រោះម្នាក់ និងក្មេងជំទង់ជិះពីក្រោយរងរបួសស្រាល។ ចំណែកម៉ូតូបង្ក មិនបានដួលនោះទេ បានបើករត់យ៉ាងលឿនបាត់ស្រមោលតែម្តង ។

ប្រភពព័ត៌មាន បានបន្តទៀតថា ខណៈជនរងគ្រោះដួលនោះ គឺមិនធ្ងន់ធ្ងរប៉ុន្មានទេ តែដោយសារនារីរងគ្រោះ មិនបានពាក់មួកសុវត្ថិភាព បណ្តាលអោយបោកក្បាល ធ្វើឲ្យនាងមានអាការៈកន្ទ្រាក់ដៃ កន្ទ្រាក់ជើង និងប្រកាច់ខណៈដែលក្រុមគ្រួសារនាង បាននិយាយថា នារីរងគ្រោះ មានជំងឺប្រព័ន្ធប្រសាទ ដែលតែងតែប្រកាច់ជាញឹកញយ ដូចមនុស្សស្កន់ជាន់ ។

ក្រោយពេលកើតហេតុ សាច់ញាតិនិងក្រុមគ្រួសាររបស់នាងបានលើកដាក់លើរ៉ឺម៉កម៉ូតូ ដឹកយកទៅផ្ទះ ដើម្បីធ្វើចលនា ឲ្យបានធូរស្រាលដូចសព្វដងឡើងវិញ ៕ ប្រាថ្នា