ព័ត៌មានទាន់ហេតុការណ៍៖

នារី៣នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីត្រូវរថយន្តបែនដឹកដីបើកបុកខណៈកំពុងជិះម៉ូតូ

ខេត្តកណ្តាលៈ នាក់៣នាក់ ២នាក់រងរបួសបាក់ជើង ម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវរថយន្ត​បែនដឹកដីបើកបុកពេញមួយទំហឹង ខណៈកំពុងជិះម៉ូតូឌុបគ្នា កាលពីវេលាម៉ោង០៩ និង៥០​នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវ​លេខ២០បេ ត្រង់ចំណុចផ្លូវបែកជាបួន ស្ថិតក្នុង​ភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខកណ្តាល1P-4034 បើកបរដោយ​ឈ្មោះ ប៉ុនឌី កញ្ញាពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ (រងរបួសបាក់ជើងឆ្វេង) មានទីលំនៅភូមព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាល​ស្ទឹង និងអ្នករួមដំណើរជាមួយ២នាក់ទៀត ម្នាក់រងរបួសបាក់​ជើង ម្នាក់ទៀតរងរបួសស្រាល ។ ចំណែកឯរថយន្តម៉ាកនីសាន់ ពណ៌​ខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំ TK-0269 ជាប្រភេទរថយន្ត​បែនដឹកដីបើកបរដោយឈ្មោះ ម៊ុត ចាន់ធឿន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

NKD-36x6_outline

ប្រភពដដែលបានបន្តថា រថយន្ត និងម៉ូតូបើកបរខ្វែងទិសគ្នា លុះបើកដល់ចំណុចផ្លូវ​បែកជាបួន រថយន្តបានបើកបុកចំទទឹងម៉ូតូ ទើបបណ្តាលឲ្យនារីជាអ្នកបើកបរ និងនារីម្នាក់​ទៀតដែលរួមដំណើរជាមួយរងរបួសបាក់ជើង ខណៈដែលនារីជាអ្នករួមដំណើរនៅខាងក្រោយ​រងរបួសស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច​នគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនបណ្តោះអាសន្ន បញ្ជូនទៅកាន់អធិការដ្ឋានរួមជាមួយ​វត្ថុតាងពាក់ព័ន្ធ ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកនារីរងគ្រោះត្រូវបានរថយន្តសាមុយ​ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ៕ ស្អាងជ័យ