ព័ត៌មានទាន់ហេតុការណ៍៖

នារី​ម៉ាស្សា​ពីរ​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ នៅ​ខេត្ត​កោះកុង​

កោះកុង៖ ​ថ្ងៃអាទិត្យទី០៥ ខែសីហា វេលាម៉ោង២២៖១៥នាទី​ មានករណីគ្រោះថ្នាក់ចរាចរមួយ​ គឺ​រថយន្តបុកម៉ូតូ​ កេីតឡេីងនៅចំណុចប៉ាណូរង្វង់មូលអេស៊ីលីដាស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ​ បណ្តាលឱ្យ​នារីម៉ាស្សា​​ពីរ​នាក់​ស្លាប់​ និង​ នារី​ម្នាក់​ទៀត​រងរបួស​ ។

សមត្ថកិច្ច​ បញ្ជាក់​ថា​ ជនរងគ្រោះ​ឈ្មោះស៊ិន ពៅ ភេទស្រី អាយុ២៨ឆ្នាំ​ ទី​លំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យមុខរបរម៉ាស្សា ស្លាប់ពេលដល់មន្ទីរពេទ្យ ។ ឈ្មោះស៊ីន ពុំ ភេទស្រី អាយុ២៤ឆ្នាំ​ ទី​លំនៅបច្ចុប្បន្នភូមិ១ សង្កាត់​ស្មាច់មានជ័យ មុខរបរម៉ាស្សា​ រងរបួស​ ។ ឈ្មោះស៊ិន ពេជ្យ ភេទស្រី អាយុ១៩ឆ្នាំ​ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់​ស្មាច់មានជ័យ មុខរបរម៉ាស្សា ស្លាប់ពេលដល់មន្ទីរពេទ្យ ។ សាកសពទាំងពីរត្រូវបានសាច់ញាតិដាក់​តម្កល់​នៅមន្ទីរពេទ្យខេត្ត។

អ្នក​ឃើញ​ហេតុការណ៍​ បញ្ជាក់​ថា​ រថយន្ត​ពណ៌​ខ្មៅ​ មិន​ស្គាល់​ម៉ាក​បេីកតាមផ្លូវមុខសាលាខេត្តសំដៅទៅខាងផ្ទះក្រហមលឿនណាស់ បុក​ម៉ូតូ​មួយ​គ្រឿង​ ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​តែម្ដង​ ៕ សហការី