ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងអាមេរិកត្រូវនាវាដឹកទំនិញបុកនៅសមុទ្រជប៉ុន

នាវាចម្បាំងរបស់អាមេរិកត្រូវនាវាដឹកទំនិញបុកបណ្តាលឲ្យខូចខាតយ៉ាងតំណំ និងធ្វើឲ្យនាវិក៧នាក់បាត់ខ្លួនទៀតផង។ ហេតុការណ៍ខាងលើកើតឡើងនៅសមុទ្រជប៉ុន កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។

សារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីទាហានជើងទឹកអាមេរិកបានឲ្យដឹងថា កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នាវាចម្បាំង USS Fitzgerald ដែលយាមល្បាតនៅសមុទ្រជប៉ុនតាមសំណើររបស់រដ្ឋាភិបាលជប៉ុនស្ថិតនៅតំបន់សមុទ្រ Yokosuka ។

ក្រោយពេលទទួលបានសញ្ញាស្នើរឲ្យជួយជាបន្ទាន់ កម្លាំងការពារដែនសមុទ្រជប៉ុនក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗនោះដែរ។ នៅពេលនេះ អាមេររិក និងជប៉ុនកំពុងតែវាយតម្លៃពីការខូចខាតនាវា និងនាវិកនៅលើនាវាចម្បាំងនោះ។

នាវាចម្បាំង USS Fitzgerald រងការខូចខាតនៅផ្នែកខាងលើបណ្តាលឲ្យទឹកហូរចូលនាវា ធ្វើឲ្យនាវាខាងលើមិនអាចបើកបរចូលទៅកាន់ឆ្នេរសមុទ្របាន។

បណ្តាញព័ត៌មាន NHK របស់ជប៉ុនបានផ្សព្វផ្សាយនៅរូបភាពបង្ហាញឲ្យឃើញថា នាវាចម្បាំង USS Fitzgerald ខូចខាតយ៉ាងច្រើននៅចំណុចកណ្តាល។ កម្លាំងទាហានជប៉ុនបានឲ្យដឹងថា នាវិក៧នាក់នៅលើនាវា USS Fitzgerald បានបាត់ខ្លួន ក្រោយហេតុការណ៍បុកគ្នាខាងលើ។ ចំណែកភាគអាមេរិកមិនទាន់បញ្ជាក់ច្បាស់ពីនាវិកដែលបាត់ខ្លួននោះឡើយ ដោយមិនទាន់ដឹកច្បាស់ពីចំនួននាវិកនៅលើនាវាចម្បាំងខាងលើ។

NKD-36x6_outline

កម្លាំងទាហានអាមេរិកបានឲ្យផងដែរថា នាវិកមួយចំនួននៅលើនាវាចម្បាំងនោះរងរបួស ហើយបានបញ្ជូនតាមឧទ្ទម្ភាគចក្រចូលទៅកាន់ដីគោកប្រទេសជប៉ុនដើម្បីព្យាបាល។

បណ្តាញព័ត៌មាន NHK របស់ជប៉ុនបានផ្សាយថា នាវាដឹកទំនិញ ACX Crystal របស់ប្រទេសហ្វុីលីពីនមានប្រវែង២២២មែន បានបើកបុកនាវា USS Fitzgerald របស់អាមេរិក។ នាវាបង្ករហេតុខាងលើបានដឹកទំនិញទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន។

ចំណែកនាវាចម្បាំងរបស់អាមេរិក USS Fitzgerald មាននាវិកសរុបដល់ទៅ៣៣០នាក់។ នាវានេះទើបតែឆ្លងកាត់ការជួសជុលកាលពីខែកុម្ភៈកន្លងទៅ ដោយចំណាយប្រាក់អស់២២លានដុល្លារអាមេរិក៕ ម៉ែវ សាធី