ព័ត៌មានទាន់ហេតុការណ៍៖

នាឡិកាកូនកាត់ hybrid ថ្មីរបស់ Misfit មើលទៅល្អជាងនាឡិកាឆ្លាតពិតៗ

ក្រុមហ៊ុន Misfit បានចាប់ផ្តើមផលិតនាឡិកាឆ្លាតវ័យថ្មីមួយដែលហៅថា Command ។ ស្រដៀងគ្នាទៅនឹងនាឡិកាកូនកាត់ hybrid មុនរបស់ខ្លួនដែរ ដំណាក់កាលនេះវាអាចតាមដានជំហាននិងកាឡូរីហើយ អាចជូនដំណឹងដល់អ្នកពាក់វា ពេលមានការហៅ call ទូរស័ព្ទ message ឬ អ្វីផ្សេងទៀតដែលកំពុងកើតឡើងនៅលើទូរស័ព្ទរបស់ពួកគេ។ វាមិនមានអេក្រង់ LCD ព្រោះវាជានាឡិកាកូនកាត់ hybrid ដូច្នេះជំនួសវិញរូបតំណាងក្រាហ្វិចបំភ្លឺដើម្បីបញ្ជាក់ការជូនដំណឹង។

NKD-36x6_outline

នាឡិកានេះក៏មានប៊ូតុងឆ្លាតវៃ ដែលអាចដាក់កម្មវិធីដើម្បីធ្វើអ្វីៗជាច្រើនដូចជាចាក់ភ្លេងឬថតរូបជាដើម។ មុខងារទាំងអស់នេះគឺស្រដៀងនឹង Phase លើកលែងតែរូបតំណាង។ នាឡិកា The Command មានភាពធន់ទ្រាំនឹងទឹករហូតដល់ 50 ម៉ែត្រនិងអាចមានរយៈពេលរហូតដល់មួយឆ្នាំ មុនពេលដែលត្រូវការថ្មថ្មី។ វាមានតំលៃ $ 149.99 ហើយវាមានបួនពណ៌ខុសៗគ្នាដូចជា black steel, black copper, navy blue, និង steel ។ វានឹងដឹកជញ្ជូនបានហើយនៅថ្ងៃទី 28 ខែវិច្ឆិកានេះ ៕ ហេង លក្ខិណា