ព័ត៌មានទាន់ហេតុការណ៍៖

នាឡិកា Sony semi-smartwatch ឥឡូវនេះមានរាងតូចជាងមុននិងមានខ្សែស្បែកជាមួយ NFC

នាឡិកា Wena Wrist ជានាឡិកាឆ្លាតវៃដែលមានអាណាឡូកបែបឌីជីថលត្រូវបានបង្កើតឡើងនៅខាងក្នុងតួម៉ាសុីននាឡិកា Sony ដែលមើលពីក្រៅមើលទៅដូចជានាឡិកាធម្មតាតែធាតុពិតជានាឡិកា Smart watch ។ ប៉ុន្តែវាតាមដានចលនារបស់អ្នកនិងផ្ញើពត៌មានដល់អ្នកតាមរយៈ LED នៅខ្សែដៃដែកដែលមានបន្ទះឈីប NFC ផងដែរសម្រាប់ការទូទាត់តាមទូរស័ព្ទ។ ក្រុមហ៊ុន Sony ទើបតែបានប្រកាសនូវកំណែថ្មីមួយដែលមានឈ្មោះថា Three Hands Square ជាមួយនឹងជម្រើសថ្មីសម្រាប់ខ្សែស្បែក។

NKD-36x6_outline

Three Hands Square មានរាងមូលជាមួយនឹងក្បាលនាឡិការាងមូលហើយ Sony កំពុងកំណត់គោលដៅលើស្ត្រី។ ម៉ូតនាឡិកាទាំងនេះមានប្រវែង 18mm, 20mm និង 22mm lug option ចំណែករង្វង់ Wena Wrist ធំជាងនេះមានតែ 22mm ប៉ុណ្ណោះ។ ក្រុមហ៊ុន Sony ក៏ត្រូវបានចាប់ផ្តើមបង្ហាញខ្សែស្បែកថ្មីមួយនៅក្នុងទំហំទាំងបី។ ក្បាល Three Hands Square និងខ្សែនាឡិកាដែកនឹងដាក់លក់នៅចុងខែនេះ ប៉ុន្តែខ្សែនាឡិកានេះនឹងមិនមានដាក់លក់នៅឡើយទេរហូតដល់ចុងខែធ្នូ។ ខណៈពេលដែលតួម៉ាសុីននាឡិកាចាប់ផ្តើមនៅតម្លៃ 10,380 យ៉េន (93 ដុល្លារ) ខ្សែដែកនឹងកំណត់ក្នុងតម្លៃយ៉ាងហោចណាស់ 33,880 យែន (303 ដុល្លារ) ដូច្នេះវាអាចនឹងមានតម្លៃសម្រាប់ការជ្រើសរើសយកស្បែកដែលមានតម្លៃ 8,380 យ៉េន (75 ដុល្លារ) ។ នាឡិកាទាំងនេះក៏មាននៅក្នុងប្រទេសជប៉ុនដែរដូច្នេះអ្នកអាចរកទិញបាន៕ ហេង លក្ខិណា