ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នី រតនា ចូល​រោង​ជ័យ​ជាមួយ​ភរិយាជាកូនក្រមុំអ្នកជំនួញហើយ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងជា ម្ចាស់ពានទី ១ Cambodian Idol លោក នី រតនា បានសម្រេចចូលរោងការជាមួយកូនស្រីអ្នកជំនួញទ្រព្យស្តុកស្រស់សោភា នៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ នេះហើយបន្ទាប់ពីភ្ជាប់ពាក្យបានជិតមួយឆ្នាំ។ ពិធីមង្គលការនេះត្រូវបានរៀបចំយ៉ាងធំដុំមួយដែលមានភ្ញៀវចូលរួមមិនក្រោម១ពាន់នាក់នោះទេ។

នី រតនា ចូល​រោង​ជ័យ​ជាមួយ ​ភិរិយា​ឈ្មោះ​ ហេង​ សុ​វណ្ណ​តក្តិណា​ ដែល​ជា​កូន​ស្រី​អ្នក​ជំនួញធំជាផ្លូវការហើយបន្ទាប់ពីភ្ជាប់ពាក្យចាប់តាំង​ពីខែមេសាឆ្នាំ ២០១៨ កន្លងមក។ ថ្ងៃទី១៧គឺគេឃើញមានរៀបចំពិធីតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ និងចិនមួយចំនួនដូចជា​ មាន​ការ​សែន​ព្រេន​កាត់​គ្រោះជា​កម្មវីធី​ទី១​ គឺ​ការសែន​កុងម៉ា​ខណៈដែល​រសៀល​នេះ​ មានកម្ម​វិធីក្រុងពាលី ​សូត្រមន្ត​ចូល​រោង​ជ័យ។
​កម្ម​វីធីសេរី​មង្គល​របស់​តារា​កំលោះ​អ្នក​កំពង់ចាម​រូប​នេះត្រូវបាន​ធ្វើ​ឡើង​នៅ​នៅឯអាគារ ដឺព្រេមៀ សេន​ធ័រ សែន​សុខ​ (អាគារ D,E)​ ក្រោមវត្តមានអ្នកចូលរួមអបអរជាច្រើនក្នុងនោះគេសង្កេតឃើញវត្តមានអ្នកសិល្បៈជាច្រើនចូលរួមផងដែរ។ ព្រឹកថ្ងៃទី១៨ខែមករានេះគេក៏ឃើញមានការរៀបចំពិធីតាមទំនៀមទម្លាប់ខ្មែរមួយចំនួនជាហូរហែរ ហើយបន្តទៅរៀបចំពិធីទទួលភ្ញៀវប្រមាណ១០០តុនៅទីតាំងខាងលើផងដែរ។
​គួរបញ្ជាក់ផងដែរថា ចំណងស្នេហ៍វ័យជាង៣ឆ្នាំរបស់តារាចម្រៀង នី រតនា និងកញ្ញា ហេង សុវណ្ណភក្តិណា បានឈានដល់ការភ្ជាប់ពាក្យទទួលស្គាល់ពីឪពុកម្តាយទាំងសងខាងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ នៅគេហដ្ឋានខាងស្រីនាបុរី ប៉េង ហួត ស្ទឹងមានជ័យ។ ក្រោយភ្ជាប់ពាក្យពួកគេបានសាងភាពផ្អែមល្ហែម និងពង្រីកផ្សព្វផ្សាយលើមុខជំនួញរួមគ្នាផ្នែកលក់គ្រឿងសម្អាង។ នី រតនា ដែលមានឈ្មោះដើម នី ម៉ាប់ ធ្លាប់បញ្ជាក់ថាលោកនឹងនៅតែបន្តការងារសិល្បៈដដែលបើទោះបីជារៀបការរួចនិងមានមុខជំនួញរួមជាមួយអនាគតភរិយាក្តី៕

ដោយ វឌ្ឍនា


ចែករំលែក៖