ព័ត៌មានទាន់ហេតុការណ៍៖

នឹកឃើញ​ណែម​បាត់ដំបង​ស្រក់ទឹកមាត់​ច្រោក​!!

យាយ​តាម​ត្រង់​ទៅ​គេ​ល្បី​ត​គ្នា​រឿង​ណែម​បាត់ដំបង​ថា​ឆ្ងាញ់​គួរ​ឱ្យ​ចង់​ទទួល​ទាន​។​ គ្រួសារ​នាង​ខ្ញុំ​តែងតែ​ផ្ដាំផ្ញើ​បងប្អូន​ញាតិ​មិត្ដ​ដែល​ឆ្លងកាត់​ខេត្ដបាត់ដំបង​ឱ្យ​ទិញ​ណែម​ផ្ញើ​ ។​ ប៉ុន្ដែ​ថ្មីៗ​នេះ​នឹកឃើញ​ឡើង​ចង់​ក្អួត​ណែម​ចេញ​មក​វិញ​ពេល​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ដកំពង់ឆ្នាំង​ចាប់​ប្រហិត​សាច់​ត្រី​នាំ​ពី​ប្រទេស​វៀតណាម​ថា​យក​ទៅ​លក់​នៅ​ខេត្ដបាត់ដំបង​នោះ​ ។​

​តើ​វា​ជា​ការ​ពិត​ទេ​ ដែល​គេ​និយាយ​តៗ​គ្នា​ថា​ ប្រហិត​សាច់​ត្រី​នាំ​ពី​ប្រទេស​វៀត​ណា​ម​យក​ទៅ​បាត់ដំបង​គឺ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ផលិត​ណែម​នៅ​ទីនោះ​?​ បើ​យ៉ាង​ដូច្នេះ​មែន​ វា​ជា​ការ​សម្លាប់​អាជីវកម្ម​ខ្លួនឯង​ហើយ​?​ ប៉ុន្ដែ​បើ​វា​ជា​ព័ត៌មាន​ ដើម្បី​លាប​ពណ៌​ទៅ​លើ​អ្នកលក់​ណែម​នៅ​បាត់ដំបង​នោះ​ វា​ជា​រឿង​អយុត្ដិធម៌​បំផុត​ ។​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​ តាម​ព័ត៌មាន​ដែល​និយាយ​តៗ​គ្នា​ ទំហំ​នៃ​ការ​ផលិត​ណែម​ នៅ​ខេត្ដបាត់ដំបង​ មិន​មាន​សាច់​ត្រី​ដើម្បី​ផលិត​នោះ​ឡើយ​ វា​ចាំបាច់​ត្រូវ​ទិញ​ផលិត​ ផល​ពាក់កណ្ដាល​សម្រេច​យក​មក​ជួយ​ផ្គត់ផ្គង់​ ។​

​ការ​នាំ​ប្រហិត​សាច់​ត្រី​ពី​ប្រទេស​វៀតណាម​ឆ្ពោះទៅ​ខេត្ដបាត់ដំបង​ ត្រូវ​គេ​គិត​ ថា​គ្មាន​អ្វី​ក្រៅពី​ដើម្បី​ផ្គត់ផ្គង់​ការ​ផលិត​ណែម​នោះ​ឡើយ​ ។​ ផលិតផល​ប្រហិត​សាច់​ ត្រី​ត្រូវ​គេ​មើលឃើញ​ថា​ មានគុណ​ភាព​អាច​ប្រើប្រាស់​បាន​ ហើយ​អ្វី​ដែល​សមត្ថ​ កិច្ច​ចាប់​នោះ​គឺ​គ្រាន់តែ​ការ​ដឹក​ជញ្ជូន​គ្មាន​ច្បាប់​ប៉ុណ្ណោះ​ ។​ សម្រាប់​ប្រជាជន​កម្ពុជា​ ហាក់ដូចជា​រអាក្នុង​ការ​ទទួលទាន​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ ៕
reade_jpg(5)