ព័ត៌មានទាន់ហេតុការណ៍៖

នេះជាសកម្មភាព ត្រាក់ទ័រ ឡានបាកុង កាឡេថង របស់ ឧកញ៉ា សុឹង សំអុល, តុប វីដា ,ឧកញ៉ាប៉ោ សំអឿន ចូលទៅអូសឈើនៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច នារសៀលនេះ

ខេត្តមណ្ឌលគិរី៖ នេះជាសកម្មភាពជាក់ស្តែងនៃក្បួន ត្រាក់ទ័រ ឡានបាកុង កាឡេថង របស់ ឧកញ៉ា សុឹង សំអុល, តុប វីដា ,ឧកញ៉ាប៉ោ សំអឿន ចូលទៅអូសឈើនៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច ត្រូវបានគេផ្តិតថតយកបាន នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ខណះ លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកស្នងការនគរបាលខេត្ត បដិសេធន៍ថាពុំឃើញមាន និងអះអាងត្រឹមតែថាលោកបានដឹង ព័ត៍មាននេះ ២ទៅ៣ថ្ងៃមុនដែរ និងអោយជំនាញ កម្លាំងចុះទៅស្រាវ ។ តែជាលទ្ធផលធាតុពិតត្រូវបានគេរាយការណ៍មកថា៖ សកម្មភាពនៃមធ្យោបាយអូសឈើ ដឹកឈើ បានចរាចរណ៍ចូលទៅកាន់ព្រៃកុងៗ ដោយរលូន ធ្វើចំពោះក្រសែភ្នែកអាជ្ញាធរ សមត្ថកិច្ចជំនាញជាច្រើនស្ថាប័ននោះ..?

មានទីតាំង២កន្លែងដែលឧកញ៉ា សុឹង សំអុល, តុប វីដា ,ឧកញ៉ាប៉ោ សំអឿន ត្រូវប្រមូលឈើ ដោយទ្រង់ទ្រាយ គឺទី១-នៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច ស្រុកកោះញ៉ែក ដោយប្រើឡានបាកុងជាង ២០០គ្រឿង ត្រាក់ទ័រសម្រាប់អូសឈើជាង៤០គ្រឿង កាឡេថងជា៥០០គ្រឿង និងរថយន្តយីឌុប រថយន្តកាម៉ាសជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញ ទី២-នៅចំណុចកែងចំការចេក ក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ដែលមានឈ្មួញ៣រូប ជាអ្នកប្រមូលឈើយកមកផ្គត់ផ្គង់អោយ ឧកញ៉ា សុឹង សំអុល, តុប វីដា ,ឧកញ៉ាប៉ោ សំអឿន គឺមានឈ្មោះ ម៉ុក ឈ្មោះ ចេង សាក់ ជាទាហាន ឈ្មោះ ចាប កុសល ជាទាហាន ។ ពេលនេះនៅស្រុកកែវសីមា មានឈើនិងឡានបាកុងដឹកឈើច្រើនណាស់ លើករួចក៏មាន មិនទាន់លើកក៏មាន ដើម្បីដឹកជញ្ជូនចេញទៅកន្លែងចិញ្ចឹមគោ របស់ឧកញ៉ា គង់ ក្រឹង ស្រុកស្នួលខេត្តក្រចេះ ជាប់ព្រំដែនវៀតណាម។ ប៉ុន្តែពួកគេកំពុងភ័យស្លន់ស្លោរខ្លាចសមត្ថកិច្ចថ្នាក់ដឹកនាំកម្លាំងបង្ក្រាប ៕ សិលា