ព័ត៌មានទាន់ហេតុការណ៍៖

នេ​ប៉ា​ល់​អំពាវនាវ​រក​ជំនួយ​ជាង​២​ ពាន់​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ប្រទេស​ ឡើង​វិញ​ក្រោយ​ការ​រញ្ជួយ​ដី​

ចែករំលែក៖

​នាយក​រដ្ឋមន្ដ្រី​នេ​ប៉ា​ល់​លោក​ Sushil​ Koirala​ បាន​អំពាវនាវ​ដល់​សហគមន៍​ ផ្ដល់​ជំនួយ​អន្ដរជាតិ​កាលពី​ថ្ងៃ​ទី​១៧​ ខែ​ ឧសភា​ឱ្យ​ជួយ​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ ២.៦​ពាន់​លាន​ដុល្លារ​សម្រាប់​ស្ថាបនា​ ប្រទេស​នេ​ប៉ា​ល់​ឡើង​វិញ​ក្រោយ​បំផ្លិច​ បំផ្លាញ​ពី​ការ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​២​លើក​ សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​នោះ​ ។​

​កាលពី​ថ្ងៃ​ទី​២៥​ ខែមេសា​ នេ​ប៉ា​ល់​ បាន​រង​ការ​បំផ្លិចបំផ្លាញ​មិន​ធ្លាប់​មាន​ ក្នុង​ប្រវត្ដិសាស្ដ្រ​រយៈពេល​៨០​ឆ្នាំ​កន្លង​ មក​ពី​ការ​រញ្ជួយ​ដី​កម្រិត​៧.៨​រ៉ិ​ច​ទ័​រ​ បណ្ដាល​ឱ្យ​ខូចខាត​លំនៅ​ឋាន​ប្រព័ន្ធ​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​បាត់បង់​ជីវិត​ មនុស្ស​រាប់​ពាន់​នាក់​។​ នៅ​ក្រោយ​ព្រឹត្ដិ​ ការណ៍​នេះ​មួយ​សបា្ដហ៍​ ស្រាប់តែ​មាន​ ហេតុការណ៍​រញ្ជួយ​ដី​កើតឡើង​ម្ដងទៀត​ ធ្វើ​ឱ្យ​ក្ដី​ទុក្ខសោក​របស់​ពលរដ្ឋ​នេ​ប៉ា​ល់​ ដែល​កំពុង​ឈឺចាប់​ពី​ការ​រញ្ជួយ​ដី​លើក​ មុន​នោះ​ កាន់តែ​កើន​នូវ​សេចក្ដី​ទុក្ខ​ ឈឺចាប់​ទ្វេ​ដង​។​ ការ​រញ្ជួយ​ដី​នៅ​នេ​ប៉ា​ល់​ នេះ​បាន​រាលដាល​កក្រើកញាប់ញ័រ​បំផ្លិច​ បំផ្លាញ​ដល់​ប្រទេស​ឥណ្ឌា​ និង​ចិន​បណ្ដាល​ ឱ្យ​ស្លាប់​រាបរយ​នាក់​ផង​ដែរ​ ។​

​រដ្ឋាភិបាល​នេ​ប៉ា​ល់​បាន​អំពាវនាវ​រក​ ប្រាក់​ជំនួយ​ដើម្បី​ស្ថាបនា​ប្រទេស​ឡើង​ វិញ​ ក្នុង​នោះ​ជំនួយ​២០០​លាន​ដុល្លារ​ ស្នើ​សុំ​ពី​សហគមន៍​ផ្ដល់​ជំនួយ​អន្ដរជាតិ​ និង​ពី​បណ្ដា​វិនិយោគិន​ឯកជន​។​ កាលពី​ ពេល​ថ្មីៗ​នេះ​ អង្គការសហប្រជាជាតិ​បាន​ រៃ​អង្គាស​ទឹកប្រាក់​ក្នុង​គម្រោង​៤១៤​លាន​ ដុល្លារ​សម្រាប់​ជួយ​ដល់​នេ​ប៉ា​ល់​ ប៉ុន្ដែ​ ទទួល​បាន​តែ​២២​លាន​ដុល្លារ​ប៉ុណ្ណោះ​ ។​

​ប្រទេស​ជាង​២០​បាន​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះ​ទៅ​ជួយ​ដល់​ពលរដ្ឋ​នេ​ប៉ា​ល់​ ដែល​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​។​ ក្នុង​ សកម្មភាព​ជួយ​សង្គ្រោះ​នោះ​ដែរ​ឧ​ទ្ធ​ម្ភា​គ​ ចក្រ​កម្លាំង​ទាហានជើងទឹក​អា​មេ​រិ​ក​ មួយ​គ្រឿង​បាន​បាត់​ខ្លួន​ ហើយ​ត្រូវ​គេ​រក​ ឃើញ​ធ្លាក់​នៅ​តំបន់​ភ្នំ​ហេ​ម៉ា​ឡៃ​ បណ្ដាល​ឱ្យ​ស្លាប់​កម្លាំង​ទាហានជើងទឹក​ អា​មេ​រិ​ក​៦​នាក់​ និង​នេ​ប៉ា​ល់​២​នាក់​ ៕

Yat009


ចែករំលែក៖