ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តរតនគិរីឈើប្រណីតចេញទៅវៀតណាមគគ្រឹកគ្រេងទៀតហើយ

ខេត្តរតនគិរី ៖ សកម្មភាពដឹកជញ្ជូន ឈើល្មើសច្បាប់ចាប់ផ្តើមយ៉ាងគគ្រឹកគ្រេង ទៀតហើយនៅខេត្តរតនគិរី គ្រាន់តែប្តូររូប ភាពពីការដឹកជញ្ជូនឈើឆ្លងទៅវៀតណាម តាមច្រកអន្តរជាតិ បង្វែរចេញតាមច្រក របៀង ហើយការដឹកនោះគឺប្រភេទឈើ ហ៊ុប និងឈើប្រណីត មានមុខកាត់ធំៗ ដោយដឹកជាចំហរ គ្មានការលាក់លៀមនោះ ឡើយ ។

ជាក់ស្តែងកាលពីវេលាម៉ោង១០និង១៥ នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ប្រភេទរថយន្តកែច្នៃជាច្រើនគ្រឿងបានដឹក ជញ្ជូនឈើបន្តកន្ទុយគ្នា ឆ្លងកាត់ចំណុច ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ឆ្ពោះទៅ ប្រទេសវៀតណាម តាមច្រកភ្នំក្រហម នៅ ចំពោះក្រសែភ្នែកសមត្ថកិច្ចជាច្រើន ស្ថាប័ន ។

ប្រភពពីសមត្ថកិច្ចខ្លះបង្ហើបថា សមត្ថ កិច្ច និងស្ថាប័នពាក់ព័ន្ធបានឲ្យបទល្មើស ឈើឆ្លងទៅវៀតណាម តាមច្រកភ្នំក្រហម ដើម្បីបញ្ចៀសការរិះគន់ ពីបណ្តាញទំនាក់ ទំនងសង្គម សារព័ត៌មាន និងថ្នាក់លើ ។ ប៉ុន្តែការចេញឈើតាមច្រកភ្នំក្រហមទើប កើតចេញពីគំនិតរបស់សមត្ថកិច្ចច្រកអន្តរជាតិ អូរយ៉ាដាវផងដែរ ។ ពិសេសប្រធាននគរ បាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរយ៉ា ដាវ ក៏ត្រូវជាសាច់ញាតិមេប៉ុស្តិ៍ភ្នំក្រហម ម៉្លេះហើយគេប្រើរូបភាពនេះ ប្រយោជន៍ លាក់បាំងថ្នាក់លើ និងឋិតក្នុងរូបភាពហែក ប្រយោជន៍ចែកគ្នាដដែល ។

សកម្មភាពដឹកជញ្ជូនឈើជាលក្ខណៈ ទ្រង់ទ្រាយធំនេះគឺជាការបើកដៃពីលោក ងួន វណ្ណា មេបញ្ជាការនគរបាលវរការពារ ព្រំដែនភ្នំក្រហម និងលោកយ៉ាត ប្រធាន ច្រកភ្នំក្រហម ។ ដូច្នេះ ឈើបានចេញទៅ វៀតណាមទាំងព្រឹកព្រលឹមអុរ ទាំងថ្ងៃត្រង់ រសៀល ឬក៏ពេលយប់យ៉ាងអនាធិបតេយ្យ។

NKD-36x6_outline

ប្រជាពលរដ្ឋរិះគន់ថា រឹតបន្តឹងកាន់តែ ខ្លាំង ការដឹកជញ្ជូនឈើកាន់តែសម្រុក និង រូបភាពកាន់តែខ្លាំងជាងមុន ពិសេសឈ្មួញ ក៏ត្រូវជាសមត្ថកិច្ច ហើយសមត្ថកិច្ចខ្លះ ទៀតក៏មានភរិយាជាអ្នករកស៊ីឈើ ក្្នុង នោះក៏មានឈ្មោះណាក់ ហៅក្បាលធំ ដែល ជាសមត្ថកិច្ចផងដែរ គាត់មានឥទ្ធិពលក្នុង ការនាំឈើទៅវៀតណាម ប្រមូលទិញឈើ និងយកលុយពីវៀតណាម ទំនាក់ឲ្យក្រុម ឈ្មួញមួយចំនួនកេណ្ឌប្រជាពលរដ្ឋឲ្យចូល ទៅកាប់ព្រៃនៅក្នុងដែនអភិរក្សនេះជាដើម ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្ត គួរសិក្សាពីទិដ្ឋភាពនៃបទល្មើសដឹកជញ្ជូន ឈើល្មើសច្បាប់ទាំងនេះផង ខណៈករណី ខ្លះសមត្ថកិច្ច អាជ្ញាធរ និងជំនាញ ច្រើន ផ្តោតអារម្មណ៍យ៉ាងសំខាន់តែសកម្មភាព តូចតាចរបស់ប្រជាពលរដ្ឋក្រីក្រ ដឹកតាម ម៉ូតូ និងដឹកឈើយកទៅធ្វើផ្ទះនោះ ?

ពាក់ព័ន្ធករណីខាងលើនេះ នគរ ដ្រេហ្គន មិនអាចទាក់ទងបានទេពីលោក មេបញ្ជាការវរការពាព្រំដែនភ្នំក្រហម ក៏ដូច ជាមេច្រក នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ដោយគ្មានលេខទូរស័ព្ទ ៕ សុខ ខេមរា