ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នៅរសៀលថ្ងៃទី ៦ ធ្នូនេះ សម្តេចតេជោ​ ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ ​ចាកចេញពីប្រទេសឡាវ បន្តដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃទៀត នៅទីក្រុងហាណូយ

ចែករំលែក៖

ប្រទេសឡាវ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀល​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃទៀត នៅទីក្រុងហាណូយ ។

សម្តេចតេជ​បានថ្លែងនៅលើបណ្តាញងសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«នៅរសៀលថ្ងៃទី ៦ ធ្នូនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃទៀត នៅទីក្រុងហាណូយ។

នៅវៀតណាម ខ្ញុំគ្រោងជួប ឯឧ ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋ និង លោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម។ ទន្ទឹមនឹងនោះដែរ ខ្ញុំនឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯឧ ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម។

ដំណើទស្សនកិច្ចរបស់ខ្ញុំនៅវៀតណាមគឺដើម្បីពង្រឹងនិងពង្រីកនូវចំណងទាក់ទងជាមិត្តភាព និងសហប្រតិបត្តិការ​ ព្រមទាំងពិភាក្សាការងារដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរផងនិង​ ពិភាក្សាលើញ្ហាអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផង។

ក្រៅពីនេះ ខ្ញុំគ្រោងនឹងចូលរួមកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម និងជួបសមាគមមិត្តភាពកម្ពុជា-វៀតណាមផងដែរ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕


ចែករំលែក៖