ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នៅសល់៥ភាគរយទៀត គំរោងស្ថាបនាផ្លូវបេតុង ជុំវិញផ្សារច្បារអំពៅ នឹងរួចរាល់ជាស្ថាពរ

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវបេតុងជុំវិញ ផ្សារច្បារអំពៅ ដែលបើកការដ្ឋានស្ថាបនា តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ឥឡូវនេះស្ថាបនាបាន៩៥ភាគរយហើយ នៅសល់តែ៥ភាគរយទៀត និងរួចរាល់ជាស្ថាពរ ។ ការខកខានមិនបានស្ថាបនាបន្តនេះ ដើម្បីបញ្ចប់គម្រោងនេះ ដោយសារតែម្ចាស់លំនៅឋានចំ ១១ទីតាំងរស់នៅតាម បណ្តោយផ្លូវលេខ៦២០ខាង ជើងផ្សារច្បារអំពៅ មិនព្រមចូលរួមអនុវត្ត តាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់ រដ្ឋ បាលខណ្ឌច្បារអំពៅ ។

ដើម្បីជុំរុញដល់ការស្ថាបនា ផ្លូវបេតុងឲ្យដំណើរការឡើង វិញនោះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោករស់ សុភក្តិ អភិបាលរងតំណាង លោកអភិបាលខណ្ឌ និងលោកប៊ូ វឌ្ឍនា នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះទៅវាស់វែងកំណត់ព្រំ និងណែនាំឲ្យម្ចាស់ផ្ទះទាំង១១ ទីតាំងត្រូវចូលរួមដោយស្ម័គ្រចិត្តជាមួយអាជ្ញាធរដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុម ការងារការស្ថាបនាផ្លូវបេតុង ។

លោកប៊ូ វឌ្ឍនា នាយករងរដ្ឋបាលខណ្ឌដែល ចូលរួមសម្របសម្រួលបាន ឲ្យដឹងថា ការាំងស្ទះមិនបានស្ថាបនា បន្តនេះដោយតែម្ចាស់ផ្ទះទាំង១១គ្រួសារមិនព្រមឲ្យក្រុមការងារស្ថាបនាផ្លូវបេតុងទៅតាមទំហ៊ំដែលបានកំណត់មានទទឹង១១ម៉ែត្រ ។ បន្ទាប់ពីក្រុមការងារចុះមកសម្របសម្រួលនិងណែនាំរួចមកពេលនេះម្ចាស់ផ្ទះចំនួន៦គ្រួសារបានយល់ព្រមចូលរួមអនុវត្ត នៅសល់៥គ្រួសារទៀតមិនព្រមចូលរួមនោះទេគឺស្នើសុំឲ្យក្រុមការងារធ្វើផ្លូវបេតុងបង្រួមទទឹងផ្លូវកុំឲ្យធ្វើដល់១១ម៉ែត្រ តែម្ចាស់ផ្ទះគាត់មិនគិតថាដីនៅមុខផ្ទះជាដីចំណីផ្លូវសាធារណៈរបស់រដ្ឋនោះឡើយ ។

អ៊ំស្រីឈ្មោះ អ៊ាង នីសា បានប្រាប់ថា ខ្ញុំនិងក្រុមគ្រួសាររស់នៅទីនេះតាំងពីសង្គមចាស់មកម្លេះ ចំពោះគម្រោងស្ថាបនាផ្លូវបេតុងនេះខ្ញុំសប្បាយចិត្តណាស់មិនមានការរារាំងនោះទេ តែសុំឲ្យក្រុមការងារធ្វើត្រឹមលូចាស់កំធ្វើពីលើលូអីប្រសិនបើស្ទះមិនដឹងជាដោះស្រាយយ៉ាងណាទេ…!

ដោយឡែកលោករស់ សុភក្តិ បានបញ្ជាក់ដូច្នេះថា បើគិតចាប់តាំងពីថ្ងៃបើកការដ្ឋានមកដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយការស្ថាបនាផ្លូវបេតុងជុំវិញផ្សាច្បារអំពៅសម្រេចបាន៩៥ភាគរយ ពេលនេះជួបនូវបញ្ហាប្រឈមជាម្ចាស់លំនៅដ្ឋានចំនួន១១គ្រួសារ យ៉ាងណាក៍អាជ្ញាធរនិងខិតខំធ្វើការសម្របសម្រួលដោះស្រាយជាម្ចាស់លំនៅដ្ឋានដែលមិនទាន់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ។ ចំពោះសំណូមពររបស់ប្រជាពលរដ្ឋស្នើឲ្យក្រុមការងារស្ថាបនាត្រឹមប្រព័ន្ធលូចាស់ អាជ្ញាធរខណ្ឌនិងធ្វើការប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋទើបសម្រេចតាមក្រោយ ។ ក្នុងនាមអាជ្ញាធរខណ្ឌ សង្ឃឹមជឿជាក់ថាម្ចាស់លំនៅដ្ឋានទាំងអស់និងចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខណ្ឌច្បារអំពៅដើម្បីសណ្តាប់ល្អ អ្នកទទួលបានផលប្រយោជន៍ពីផ្លូវបេតុងនេះគឺម្ចាស់លំនៅដ្ឋានដែលរស់នៅជុំវិញផ្សារ ៕ សណ្តោស


ចែករំលែក៖