ព័ត៌មានទាន់ហេតុការណ៍៖

នៅសួនរីករាយខេត្តប៉ៃលិន មានការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពក្នុងថ្ងៃចូលរួមអបអរសាទខួបលើកទី៣៨ ថ្ងៃជ័យជំនះ ៧ មករា

 

ខេត្តប៉ៃលិន៖ នៅថ្ងៃអបអរសាទរ ខួបលើកទី៣៨ ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៧ នេះនៅកន្លែងសួនរិករាយម្នាស់សួនបានសហការជា១ និងមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិនបាន រៀបចំការប្រកួត កីឡាបាលទាត់មិត្តភាព រវាងក្រុមកីឡាករតាម មន្ទីរនានាជុំវិញខេត្ត ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាពឲ្យកាន់តែស្និទ្ធស្នាលថែមទៀត ។

ពិធីប្រកួតកីឡាបាលទាត់មិត្តភាពនេះ មានរយះពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ លើទីលានបាល ទាត់សួនរីករាយ ស្ថិតក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមការឲ្យដឹងពីលោក ជួន ធឿន អនុប្រធានការិយាល័យ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា៖ ក្រុមកីឡាករ ដែលមកប្រកួតនាពេលនេះ មានចំនួន ៨ក្រុមចូលរួម គឺក្រុមមន្ទីរសុខាភិបាល , ក្រុមមន្ទីរដែនដី , ក្រុមមន្ទីរកសិកម្ម, ក្រុមមន្ទីរអប់រំ , ក្រុមកុងសែត្បូង , ក្រុមស្នងការនគរបាលខេត្ត , ក្រុមសឹករងខេត្ត និងក្រុមសាលាខេត្តប៉ៃលិន ផងដែរ ។

លោកបានបន្តថា៖ កីឡាករទាំងអស់មានចំនួន២៤០នាក់ គឺមិនមានក្រុមកីឡាការនីនោះទេ ចំណែកក្រុមកីឡាករ ដែលមកលេងសុទ្ធសឹងជាថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីរាជការទាំងអស់ ហើយការប្រកួតនេះគឺក្នុងគោលបំណងឲ្យមន្ត្រីរាជការ ជុំវិញខេត្ត ស្គាលគ្នា និងសហការគ្នាឲ្យបានល្អ ដើម្បីលើកស្ទួយវិស័យកីឡាជាតិផង និងរំលឹកនូវខួបអនុស្សាវរី លើកទី៣៨ ថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ គ្រប់ផងដែរ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៏ឲ្យដឹងថា៖ការប្រកួតកីឡាបាលទាត់នាពេលនេះ គឺក្នុងគោលបំណងអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ -៧ មករា ២០១៧ ព្រមទាំងរិតចំណងសាមគ្គីភាពជាបងជាប្អួន រវាងមន្ទីរស្ថាប័ននានា ក្នុងខេត្តប៉ៃលិន ឲ្យកាន់តែស្និតស្នាល ជាងមុនថែមទៀត ។

លោកមានប្រសាសន៍បន្តថា៖ ការប្រកួតគឺយើងប្រកួតលក្ខណៈជម្រួស ដើម្បីទទួលពានរង្វន់ លេខ១.លេខ២ និងលេខ៣ ហើយចំពោះពានមានឈ្មោះថា ពានជើងឯកអបអសាទរថ្ងៃ៧ មករា ២០១៧ ផងដែរ ។

NKD-36x6_outline

យើងរៀបចំការប្រកួតបាលទាត់នេះឡើង ដើម្បីឲ្យក្មេងៗជំនាន់ក្រោយ ដែលកើតក្រោយថ្ងៃ៧មករា ចងចាំពីសារៈសំខាន់ជាប្រវត្តិសាស្រ្ត ដែលបានកើតឡើងមុនថ្ងៃ ៧ មករា ប្រសិនបើយើងមិនប្រារព្ធពិធីនេះទេ នោះក្មេងជំនាន់ក្រោយប្រាកដជាភ្លេចថ្ងៃនេះ ជាមិនខាន ។

ជាមួយគ្នានេះដែរ លោកប្រធាន ក៏បានអំពាវនាវ សូមអោយបងប្អូនទាំងអស់ចូលរួមជាសម្ភារៈ ថវិកា ដើម្បីជាការចូលរួម និងលើកទឹកចិត្តកីឡាករ ពិសេសវិស័យកីឡាខេត្តប៉ៃលិនយើង ហើយការចូលរួម និងការបរិច្ចាគទាំងឡាយរបស់ អស់លោក លោកស្រី អ្នកនាង កញ្ញា ចាត់ទុកជាការ ផ្តល់កិត្តិយសគាំទ្រ កីឡាដែលបាន ក្រកួតជាមិត្តនេះ ស្រលាញ់ និងលើកកំពស់វិស័យកីឡាក្នុងខេត្តប៉ៃលិនក៏ដូចទូទាំងព្រះរាជអាណាចក្រកម្ពុជា ៕ ស សារ៉េត

 

img-20170107-wa0052img-20170107-wa0053

img-20170107-wa0056

img-20170107-wa0058

img-20170107-wa0060