ព័ត៌មានទាន់ហេតុការណ៍៖

នៅ​ទីរួមខេត្ត​កំពង់ស្ពឺ​យប់ ​នេះ​នឹង​មានការ​ប្រកួត ​កីឡាប្រដាល់ ​អន្តរជាតិ៣​គូ​

ភ្នំពេញ​ ៖​ ការ​ប្រកួត​ប្រដាល់​ទេសចរណ៍​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ ចំនួន​៣​គូ​ លើក​ទី​៣​ នៅ​យប់​ថ្ងៃ​សៅរ៍​ ទី​២៤​ ខែមករា​ ឆ្នាំ​២០១៥​ ដោយ​មានការ​ផ្សាយ​ផ្តល់​តាម​កញ្ចក់​ទូរទស្សន៍​ SEA-TV​ នៅ​ទីរួមខេត្ត​កំពង់ស្ពឺ​ ដែល​មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​៣​នាក់​ និង​កីឡាករ​ ថៃ​៣​នាក់​សុទ្ធតែ​កីឡាករ​ខ្លាំងៗ​ និង​មានបទពិសោធន៍​ផ្នែក​ប្រើ​ក្បាច់​ប្រដាល់​ សេរី​យ៉ាង​ស្ទាត់ជំនាញ​ ។​

​កីឡាករ​ Noppa​ Kao​ មាន​បំណង​មក​សងសឹក​ជាមួយ​ កីឡាករ​ ពុទ្ធ​ ហ៊ុ​ច​ តែ​ត្រូវ​ខកចិត្ត​ ព្រោះ​រូបគេ​បែរជា​ត្រូវ​ឲ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ ផុ​ន​ ផា​ន់​ណា​ ទៅ​វិញ​ ។​ ផុ​ន​ ផា​ន់​ណា​ មាន​ចំណុច​ល្អ​គួរសម​ បើ​ប្រៀបធៀប​ជាមួយ​ ពុទ្ធ​ ហ៊ុ​ច​ កាលពី​ពេល​មុន​នោះ​ ផា​ន់​ណា​ អាច​យកឈ្នះ​លើ​ កីឡាករ​ Noppa​ Kao​ បាន​ ប៉ុន្តែ​ដោយសារ​តែ​រូបគេ​បាន​បាត់​មុខ​ពីលើ​ សង្វៀន​ប្រដាល់​មួយ​រយៈ​ទៅ​វិញ​ ។

​ដូច្នេះ​គេ​ពុំ​បាន​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​និង​កា​រវិ​វ​ត្តិ​នៃ​ក្បាច់​ប្រដាល់​របស់​កីឡាករ​ជើង​ចាស់​ ផុ​ន​ ផា​ន់​ណា​ ថា​ តើ​បច្ចុប្បន្ន​អាច​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​បាន​ដ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​ ?​។

​ផុ​ន​ ផា​ន់​ណា​ និង​ Noppa​ Kao​ អាច​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​ជក់ចិត្ត​ក៏​អាច​ថា​បាន​ បើ​យោង​តាម​ បទ​ពិសោធន៍​ដែល​កីឡាករ​ទាំង​២​នាក់​មាន​នា​ពេល​កន្លង​ទៅ​ គឺ​អាច​និយាយ​បាន​ថា​ សុទ្ធ​សឹង​ ជា​អ្នក​ប្រដាល់​ពោរពេញ​ដោយ​កលល្បិច​សម្រាប់​ទប់ទល់​ដៃគូ​ប្រកួត​និង​វាយបក​យកជ័យ​ ជម្នះ​ប្រហាក់ប្រហែល​គ្នា​ដែរ​ ។​

​គួរ​បញ្ជាក់​ថា​ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ ផុ​ន​ ផា​ន់​ណា​ មក​ពី​សមាគម​កីឡា​ ក្រសួងកសិកម្ម​ ត្រូវ​មាន​បំណង​ធ្វើ​ឲ្យ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ ឈ្មោះ​ Noppa​ Kao​ ក្នុង​ទម្ងន់​៧0​គីឡូក្រាម​ ។​ Noppa​ Kao​ បាន​វាយ​ឈ្នះ​២​ដង​គឺ​ ពេជ្រ​ អា​រុណ​ ក្លិប​តា​ព្រហ្ម​ មាន​ជ័យ​ ក្នុង​ទឹក​ទី​២​ និង​ លៀង​ ស៊ី​ពេជ្រ​ ក្លិប​ប្រដាល់​ខេត្តកោះកុង​ តែ​ប្រកួត​ចុង​ក្រោយ​របស់​ Noppa​ Kao​ ត្រូវ​ ពុទ្ធ​ ហ៊ុ​ច​ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ វាយ​ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​៣​ លើ​សង្វៀន​ប្រដាល់​ទូរទស្សន៍​ SEA-TV​ ។

​កីឡាករ​ ឯម​ ខ្លឹម​ខ្មៅ​ ក្លិប​ឫ​ទ្ធី​ពោធិ៍​សែន​ជ័យ​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Sen​ Sep​ ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​ ។​ ខ្លឹម​ខ្មៅ​ ធ្លាប់​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​មាន​ដូច​ជា​ ថៃ​ រុ​ស្សី​ ប្រេ​ស៊ី​ល​ ប្រមាណ​៥​លើក​រួច​ទៅ​ហើយ​ ក្នុង​នោះ​រូបគេ​ក៏​ធ្លាប់​វាយ​ឈ្នះ​៣​ដង​ និង​វាយ​ចាញ់​ ២​ដង​ ។​
​ដូច្នេះ​ការ​ប្រកួត​របស់​ ឯម​ ខ្លឹម​ខ្មៅ​ នា​ពេល​នេះ​ប្រហែលជា​មិន​ឆេវឆាវ​ដូច​គ្រា​មុន​ឡើយ​ ចំពោះ​ ឯម​ ខ្លឹម​ខ្មៅ​ និង​ Sen​ Sep​ នៅ​មិន​មាន​អ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក​ណា​ម្នាក់​ ធ្វើការ​ សន្និដ្ឋាន​លទ្ធផល​ចុង​ក្រោយ​ថា​ តើ​ ឯម​ ខ្លឹម​ខ្មៅ​ អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​ ឬ​អត់​នោះ​ទេ​។

​នៅ​យប់​ថ្ងៃ​ដដែល​នេះ​ដែរ​កីឡាករ​ រឿង​ សោ​ភ័​ណ្ឌ​ ក្លិប​មកុដ​រាជសីហ៍​នឹង​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ថៃ​ Or​ Rano​ ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​ដែរ​ ។​ សោ​ភ័​ណ្ឌ​ ជា​អ្នក​ប្រដាល់​មាន​អំនួត​ បន្តិច​ គេ​បាន​ត្រៀមចាំ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​និច្ច​ សោ​ភ័​ណ្ឌ​ ជា​ប្រដាល់​ដែល​ មាន​កណ្ដាប់ដៃ​ធ្ងន់​ ជើង​ទាត់​ធ្ងន់​ រីឯ​អ្នក​ប្រដាល់​ថៃ​ ឈ្មោះ​ Or​ Rano​ ក៏​មាន​សមត្ថភាព​ប្រហាក់​ ប្រហែល​គ្នា​នឹង​សោ​ភ័​ណ្ឌ​ដែរ​ គឺ​ពួក​គេ​អាច​ធ្វើ​ឲ្យ​ទស្សនិកជន​ជក់​ចិត្តជា​ពុំខាន់​នោះ​ឡើយ​ ៕​