ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនបង្កើតឈ្លោះគ្នាឯង អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក

ខេត្តកំពង់ធំ ៖ បងប្អូនបង្កើតឈ្លោះគ្នា កាប់ក្បាលគ្នាទៅវិញទៅមកបណ្ដាលឲ្យរបួសទាំងសងខាងកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ នៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា​ ករណីហឹង្សាដោយចេតនាមានអាវុធទៅវិញទៅមកបង្កឡើងដោយឈ្មោះ ប៉ិច ហោ ភេទប្រុសអាយុ ៣៥ឆ្នាំ បានយកដំបងឈើវាយចំក្បាលឈ្មោះ ប៉ិច ឆេងវុន ភេទប្រុស អាយុ ២៩ឆ្នាំ បណ្តាលឲ្យបែកចេញឈាមពេញខ្លួន ភ្លាមនោះឈ្មោះប៉ិច ឆេងវុន ខឹងខ្លាំងពេក បានយកកាំបិតកកុក កាប់ទៅលើ ឈ្មោះ ប៉ិច ឆេងហោវិញ បណ្តាលឲ្យរបួសក្បាលជាទម្ងន់ត្រូវបងប្អូនបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

NKD-36x6_outline

ចំណែកឈ្មោះ ប៉ិចឆេងវុន ត្រូវបានកម្លាំងនគរបាលឮចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរដើម្បីកសាង សំណុំរឿងចាត់ការតាមច្បាប់៕ ប៊ុន​រិទ្ធី​