ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនស្លាប់២នាក់ ក្មួយម្នាក់របួសធ្ងន់ ក្រោយពីជិះម៉ូតូមកពីស្រុកកំណើតទៅភ្នំពេញជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តកណ្ដាល៖ បងប្អូនជីដូនមួយ៣នាក់ បានជិះម៉ូតូឌុបគ្នាមកពីស្រុកកំណើតមកភ្នំពេញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបងប្អូនបង្កើតពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម និងក្មួយស្រីម្នាក់ទៀតរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង16និង05នាទី នៅថ្ងៃទី4 ខែមិថុនា ឆ្នាំ2017 ទល់មុខវត្តសំរោងធំ ត្រង់ចន្លោះគីឡូម៉ែត្រលេខ45,46ស្ថិតនៅភូមសំរោងក្អែរ3 ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានគ្នា3នាក់ស្រី២ប្រុស១នាក់ ទី1/ឈ្មោះ ដួង ង៉ុយ ភេទប្រុសអាយុ 26 ឆ្នាំ មានទីលំនៅក្នុងភូមិបាទី ឃុំពាមរ៏ ស្រុក ពាមរ៏ ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូ (ស្លាប់) ហើយឌុប បងស្រី នឹងក្នួយស្រីឈ្មោះ ដួង សុភក្រ័ អាយុ 36 ឆ្នាំ (ស្លាប់ នៅនឹងកន្លែង កើតហេតុ និងឈ្មោះ ចក់ស្រីណាអាយុ 18ឆ្នាំរបួសធ្ងន់និងត្រូវរថយន្តពេទ្យសាមុយដឹកយកមន្ទីពេទ្យភ្នំពេញដើម្បីសង្គ្រោះបន្ទាន់។ ដោយជនរងគ្រោះជិះម៉ូតូC125 សេរី2017 ពណ៏ខ្មៅ គ្មានផ្លាកលេខជិះឌុបគ្នាពីផ្ទះនៅភូមិបាទី ឃុំពាមរ៏ស្រុកពាមរ៏ខេត្តព្រៃវែងឡើងទៅភ្នំពេញ។ ដោយឡែករថយន្តបង្កម៉ាក ហុីយ៉ានដាយ ពណ៏ស (ទ្រុងខៀវ)ប្រភេទដឹកទំនិញ ពាក់ផ្លាកលេខ ព្រះសីហនុ3A .13 27 បើកបរដោយឈ្មោះ ឃន គង្គា ភេទប្រុស អាយុ 21ឆ្នាំ មានទីលំនៅ ភូមិបឹងអណ្ដែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ អ្នកបើកបររថយន្ត(មានបណ្ណ័បើកបរ) ក្រោយកើតហេតុ បានបើករថយន្តរត់ដល់ស្រុកលើកដែក ដោយមានកិច្ចសហការណ៏រវាង សម្ថកិច្ចដែនដីបានឃាត់រថយន្ត នឹងអ្នកបើកបរជាប់នឹងប្រគល់ទាំងមធ្យោបាយមក សម្ថកិច្ចនគរបាលស្រុកកៀនស្វាយ ។

ប្រពភព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងខាងលើម៉ូតូរបស់ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះឡើងទៅភ្នំពេញតាមដងផ្លូវជាតិលេខ 1ដល់ចំនុចកើតហេតុជនរងគ្រោះបានបើកម៉ូតូវ៉ា រថយន្ត ១គ្រឿងប្រភេទដឹកទំនិញក្នុងទិសដៅស្របទិសគ្នា ហើយម៉ូតូរបស់ជនរងគ្រោះបាន រេចង្កូតបុកលើរថយន្តក្នុងទិដៅស្រប (ផ្នែកខាងក្រោយ)ពេលនោះម៉ូតូរបស់ជនរងគ្រោះបានដួល ហើយឃ្ទៀតជនរងគ្រោះចូលទៅក្នុងកង់ក្រោយរថយន្តផ្នែកខាងឆ្វេងបណ្ដាលឲ្យរថយន្តកិនជនរងគ្រោះស្លាប់នៅនឹងកន្លែង ២នាក់ ហើយរបួស១នាក់ធ្ងន់។

ក្រោយទទួលបានព័ត៌មានផ្នែកជំនាញបានចុះដល់កន្លែងកើតហេតុបន្តនីតិវិធីនឹងស្រោវជ្រាវរកក្រុមគ្រួសារសព មកទទូលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្តនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខណ្ឌកណ្ដាល ដើម្បីរងដោះស្រាយនៅពេលក្រោយ៕ ជឹម ភារ៉ា