ព័ត៌មានទាន់ហេតុការណ៍៖

បង់​ក្លា​ដែ​ស​ចាប់ផ្តើម​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​ដែល​មី​យ៉ា​ន់​ម៉ា​ជួយ​សង្គ្រោះ​ ​

ចែករំលែក៖

កាលពី​ថ្ងៃ​ទី​៣​ ខែមិថុនា​ រដ្ឋមន្ត្រី​មី​យ៉ា​ន់​ម៉ា​ លោក​ Wunna​ Maung​ Lwin​ បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែ​ស​ ដោយ​បាន​ស្នើ​ឲ្យ​មានការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​ដែល​មី​យ៉ា​ន់​ជួយ​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​។​

​ក្រសួងការបរទេស​មី​យ៉ា​ន់​ម៉ា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ រដ្ឋាភិបាល​បង់​ក្លា​ដែ​សបាន​សុខចិត្ត​យល់ព្រម​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ​នៅ​ថ្ងៃ​ទី​៧​ ខែមិថុនា​។​

​មី​យ៉ា​ន់​ម៉ា​បាន​បញ្ជាក់​ថា​ មនុស្ស​៧៣៤​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទូក​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ហើយ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ដំបូល​តង់​បណ្តោះអាសន្ន​ក្នុង​តំបន់​រាក់​ឃី​ន​ ក្បែរ​ព្រំដែន​បង់​ក្លា​ដែ​ស​។​

​ប្រធាន​សភា​មី​យ៉ា​ន់​ម៉ា​ លោក​ Shwe​ Mann​ ទើបតែ​បាន​ថ្លែង​ជា​លើក​ដំបូង​ទាក់ទង​វិបត្តិ​ជនភៀសខ្លួន​នេះ​។​

​ក្នុង​លិខិត​ផ្ញើ​ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​បាន​ គី​មូ​ន​ លោក​ Shwe​ Mann​ បាន​ជំរុញ​ឲ្យ​អង្គការ​ជាតិ​ និង​អន្តរជាតិ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​នេះ​ ដោយ​មិន​ត្រូវ​ម៉ៃ​តែ​ចំពោះ​មី​យ៉ា​ន់​ម៉ា​ជា​អ្នក​អាក្រក់​ពេក​នោះ​ទេ​៕

rohingya-migrant-carrying


ចែករំលែក៖