ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​ទីតាំង​ជល់​មាន់​ ឃាត់ខ្លួន​មនុស្ស​៤​នាក់​ ដកហូត​មាន់​ជល់​១​ក្បាល​

ចែករំលែក៖

​ខេត្តកណ្តាល​ ៖​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា​ ចុះ​បង្ក្រាប​ទីតាំង​ ជល់​មាន់​ លួចលាក់​មួយ​កន្លែង​ ឃាត់ខ្លួន​បាន​អ្នក​ញៀន​ល្បែង​៤​នាក់​ ដកហូត​មាន់​ជល់​ពូជ​ ប្រយុទ្ធ​១​ក្បាល​ នាំ​យក​ទៅ​ធ្វើការ​សាកសួរ​ រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ ស្រុក​ស្អាង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​ ​ករណី​បង្ក្រាប​ល្បែង​ជល់​មាន់​ខុសច្បាប់​នេះ​បាន​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​១០​ និង​ ១០​នាទី​ព្រឹក​ ថ្ងៃអាទិត្យ​ ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ចម្ការ​ស្វាយ​ខាង​ ក្រោយ​ភូមិ​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​១១០​ ប្រមាណ​១​គីឡូម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ថ្កុ​ល​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ រឹបអូស​បាន​មាន់​ជល់​ពូជ​ប្រយុទ្ធ​១​ក្បាល​ ,​ខ្នាយ​ដែក​២​គូរ​ ,​ទូរស័ព្ទ​៣​គ្រឿង​ ,​ប្រាក់​រៀល​ចំនួន​៣៣៩០០​រៀល​ និង​បង់​សម្រាប់​រុំ​ខ្នាយ​មាន់​ជា​ច្រើន​ទៀត​ ។​

​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា​លោក​អនុសេនីយ៍ទោ​ ពុ​យ​ ទ្រី​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ញៀន​ល្បែង​ជល់​មាន់​៤​នាក់​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ ទី​១-​ឈ្មោះ​ ហៀ​ក​ បូ​រ៉ា​ ហៅ​ ប៉ុក​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ទី​២-​ឈ្មោះ​ ស្រ៊ុ​ន​ បាក់​ឡេ​ង​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កសិករ​ ទី​៣-​ឈ្មោះ​ អាន​ តួ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កសិករ​ និង​ទី​៤-​ឈ្មោះ​ អាន​ ចិន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​ជា​សិស្ស​ ។​ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ ព្រែក​តា​ឯក​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ។​

​លោក​អនុសេនីយ៍ទោ​ ពុ​យ​ ទ្រី​ បាន​ឲ្យ​ដឹង​ថា​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ជល់​មាន់​ ខុសច្បាប់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​រាយការណ៍​ពី​ទីតាំង​ជល់​មាន់​លួចលាក់​១​កន្លែង​ខាងលើ​ ។​ លោក​ ពុ​យ​ ទ្រី​ បាន​បញ្ជាក់​ថា​ ក្រុម​អ្នកលេង​ ល្បែង​ពុំ​បាន​ជិះ​ម៉ូតូ​យក​ទៅ​ទីតាំង​ជល់​មាន់​ខាងលើ​នេះ​ទេ​ ពេល​សមត្ថកិច្ច​នគរបាល​ចុះ​ ទៅ​ដល់​ក្រុម​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​គេចខ្លួន​បាត់​អស់​ ដោយឡែក​នៅ​ សល់​ជន​រង​គ្រោះ​៤​នាក់​ខាងលើ​នេះ​ កំពុង​រត់គេច​ខ្លួន​កាន់​មាន់​ជល់​១​ក្បាល​ ក៏​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​ ៕​ ស្អាង​ជ័យ​

Tong-leng-003-(3)

Tong-leng-003-(2)

Tong-leng-003-(1)


ចែករំលែក៖